ព័ត៌មានជាតិ
លោក ថឹង បូរិន៖ ដើម្បីធ្វើឲ្យធនធានជលផល កាន់តែសម្បូរបែប ចាំបាច់ត្រូវពង្រឹងការគ្រប់គ្រង ថែរក្សា និងអភិរក្សជីវៈចម្រុះ
(កែប)៖ ដើម្បីធ្វើឲ្យធនធានជលផល កាន់តែសម្បូរបែប ចាំបាច់យើងត្រូវពង្រឹង ការគ្រប់គ្រង ថែរក្សា និងអភិរក្សជីវៈចម្រុះ ដែលមាននៅក្នុងទឹកឲ្យកាន់តែមាននិរន្តរភាព។ នេះបើយោងតាមការលើកឡើងពីលោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្តកែប នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។
លោក ថឹង បូរិន បានលើកឡើងបន្តថា ជារួមដោយមានការគាំទ្រពីរដ្ឋបាលខេត្តកែប និងដោយមានកិច្ចចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសការសហការរវាងសមត្ថកិច្ចពាក់ព័ន្ធ។ ក្នុងនោះក៏មានការសហការ ពីប្រជានេសាទផងដែរ ទើបធនធានធម្មជាតិទាំងអស់បានស្ថិតស្ថេរគង់វង្ស។ លោកបានបន្តថា ទាក់ទងនឹងកិច្ចការពារ គ្រប់គ្រងធនធានធម្មជាតិ ពិសេសធនធានជលផលនៅក្នុងខេត្តកែប បើទោះជាមានភាពលំបាកយ៉ាងណា តែយើងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។


ពាក់ព័ន្ធនឹងវិស័យជលផលលោក គុជ វីរៈ នាយខណ្ឌជលផលខេត្តកែប បានឲ្យដឹងដែរថា ដើម្បីគ្រប់គ្រងធនធានជលផលឲ្យបានកាន់តែប្រសើរ គប្បីមានការពង្រឹង និងការគ្រប់គ្រងតាមរយៈសហគមន៍នេសាទ ដោយបច្ចុប្បន្នសហគមន៍នេសាទក្នុងខេត្តកែបមានចំនួន៥ ដូចជា៖ សហគមន៍អូរក្រសារ,សហគមន៍កំពង់ត្រឡាច,សហគមន៍ភូមិថ្មី,សហគមន៍កែប,និងសហគមន៍អង្កោល។
លោក គុជ វីរៈ បានឲ្យដឹងទៀតថា ក្រៅពីនោះយើង ក៏មានការពង្រឹងធនធាន គឺការពង្រឹងធនាគារក្តាមនៅតាមសហគមន៍នេសាទនីមួយៗ។ ក្រៅពីនោះខេត្តកែប ក៏មានបង្កើតវារីវប្បកម្ម ដូចជា៖ ការចិញ្ចឹមត្រី, ជាដើមកង្កែប។ ដោយឡែកចំពោះការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសជលផលគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ក៏បានទាន់ពេលវេលាផងដែរ។


លោកបន្តថា កន្លងមកខេត្តកែប បានបង្កើតនូវតំបន់គ្រប់គ្រងជលផលសមុទ្រ ត្រង់ចំណុចប្រជុំកោះពោធិ៍ និងកោះទន្សាយ ដែលមានផ្ទៃដីជាង១ម៉ឺន១ពាន់ហិកតា ដែលហៅកាត់ថា(MFMA) ហើយការរៀបចំនិងបង្កើតឡើងនេះ។ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកែប ដោយការជំរុញឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ដែលមានខណ្ឌរដ្ឋបាលជលផលជាអ្នកអនុវត្ត និងរៀបចំ។
លោកបានបញ្ជាក់ផងដែរថា ទាក់ទងនឹងការការពារថែរក្សា គ្រប់គ្រងធនធានក្តាមសេះ កន្លងមកយើងបានបង្កើតដែនជម្រកសុវត្ថិភាព នៅតបន់គ្រប់គ្រងជលផលសមុទ្រមួយកន្លែង នៅប្រជុំកោះពោធិ៍ និងការបង្កើតធានាគារក្តាមចំនួន៤កន្លែង តាមសហគមន៍នេសាទផងដែរ។
លោក ចក់ ស៊ីនាថ នាយផ្នែលជលផលខេត្តកែប បានបញ្ជាក់ដែរថា ជាការពិតណាស់ដើម្បីធ្វើឲ្យធនធានធម្មជាតិទាំងអស់ ជាពិសេសធនធានជលផលសម្បូរបែប គប្បីត្រូវការចូលរួមការពារ ថែរក្សា និងអភិរក្សទាំងអស់គ្នា ពិសេសការចូលរួមពីសហគមន៍នីមួយៗ។ លោកបានសង្កត់ធ្ងន់ផងដែរថា បើទោះជាកន្លងមកតំបន់ខ្លះមានបទល្មើសលួចកាប់ឆ្ការព្រៃ ឬបទល្មើសនេសាទខុសច្បាប់។ ប៉ុន្តែក្នុងនាមផ្នែកជំនាញ លោកនៅតែបន្តអប់រំណែនាំដល់ពួកគាត់កុំឲ្យប្រព្រឹត្តទង្វើបែបនេះតទៅទៀត ព្រោះករណីនេះនឹងបានបំផ្លាញនូវធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ៕ (ដោយ)៖ សេង ណារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


