ព័ត៌មានជាតិ
មន្ត្រីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៃការអភិរក្សក្នុងតំបន់ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន»
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធីគុណ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង នៃការអភិរក្សនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» ដែលស្ថិតក្នុងភូមិសាស្រ្ត ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះលោក សូខន ឬទ្ធីគុណ បានលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស ពង្រឹងតួនាទី ភារកិច្ច និងការសហការល្អថែមទៀត ដើម្បីធានាការពារប្រភេទសត្វព្រៃ និងរុក្ខជាតិនៅក្នុងតំបន់ការពារធម្មជាតិ។ លើសពីនេះទៀត ក៏ជាការលើកទឹកចិត្ត ឲ្យមានការចូលរួមរបស់សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធក្នុងថែរក្សា និងអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពផងដែរ។


នៅក្នុងឱកាសដដែលនេះ លោករដ្ឋលេខាធិការ និងក្រុមការងារ បានអញ្ជើញចូលរួមលែងសត្វអណ្តើកធំមួយក្បាល ចូលអូរមួយកន្លែង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន និងបានចែកសៀវភៅសម្បត្តិធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ មន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្សនៅតាមស្នាក់ការនៃតំបន់ការធម្មជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ បានសម្រេចបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន» នៅក្នុងភូមិសាស្ត្រស្រុកចំនួន៣ គឺស្រុកអន្លង់វែង, ស្រុកសំរោង, និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ លើផ្ទៃដីជាង៣ម៉ឺនហិកតា។ នៅក្នុងដែនជម្រកសត្វព្រៃនេះ ការការពារនិងអភិរក្ស មានសារៈសំខាន់សំរាប់អ្នកទេសចរណ៍ ដែលចង់ស្វែងយល់ពីប្រភេទសត្វព្រៃ និងព្រៃឈើនៅកម្ពុជា៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី