ព័ត៌មានជាតិ
ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដជាង១០០នាក់ ត្រឹមរយៈពេល២៤ម៉ោង
ត្រឹមរយៈពេល២៤ម៉ោង ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ កាន់តែច្រើនលើសពី១០០នាក់ ដែលចំនួនតួលេខនេះ ធ្វើឲ្យខេត្តមានឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងដល់ជាង២៣០០នាក់។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៣០នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្តាល ៣នាក់ និងមកពីខេត្តស្វាយរៀង ៥នាក់ ។
ក្រុងស្រុកដែលរកឃើញអ្នកវិជ្ជមានកូវីដទាំងនេះរួមមាន៖ ១- ក្រុងព្រៃវែង ចំនួន៤នាក់។ ២- ស្រុកពាមរក៍ ចំនួន៣៣នាក់។ ៣-ស្រុកកំចាយមារ ចំនួន២៩នាក់។ ៤- ស្រុកស្វាយអន្ទរ ចំនួន១៤នាក់។ ៥- ស្រុកមេសាង ចំនួន ១២នាក់។៦- ស្រុកបាភ្នំ ចំនួន៧នាក់។ ៧- ស្រុកពារាំង ចំនួន៥នាក់។ ៨- ស្រុកព្រះសេ្ដច ចំនួន៤នាក់។៩- ស្រុកពោធិ៍រៀង ចំនួន៤នាក់។១០-ស្រុកកញ្ច្រៀច ចំនួន ៤នាក់។ ១១-ស្រុកស៊ីធរកណ្តាល ចំនួន ២នាក់។ ១២-ស្រុកពាមជរ ចំនួន២នាក់។ ១៣-ស្រុកកំពង់ត្របែក ចំនួន ២នាក់។ ១៤-មកពីខេត្តកណ្តាល ចំនួន៣នាក់ ១៥-មកពីខេត្តស្វាយរៀង ចំនួន៥នាក់។
ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង១៣០នាក់ខាងលើឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២,៣០១ ព្យាបាលជាសះស្បើយចំនួន១,៣៩០នាក់ កំពុងសម្រាកព្យាបាលចំនួន៨៧៤នាក់ និងស្លាប់៣៧នាក់៕
អត្ថបទ ៖ សុខុម






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ