ព័ត៌មានជាតិ
«ផ្សារក្រមួន» សម្រាប់អាជីវករផ្សារព្រះដាក់ ក្នុងស្រុកបន្ទាយ ស្រី បានចាប់ផ្តើមដំណើរការហើយ
លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា «ផ្សារក្រមួន» ដែលរៀបចំជូនអាជីវករផ្សារព្រះដាក់ ស្ថិតក្នុងភូមិព្រះដាក់ នៃស្រុកបន្ទាយស្រី បានចាប់ផ្តើមដំណើរការបណ្តោះអាសន្នហើយ ដោយលោកថា ផ្សារនេះមានសុវត្ថិភាព និងសាមញ្ញតែមានរបៀបរៀបរយ។
លោក ឃឹម ហ្វីណង់ បានសរសេរនៅលើគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី២១ ខែកក្កដាថា «ផ្សារក្រមួននេះ នឹងអាចជួយដោះស្រាយបញ្ហាប្រឈម នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ពុកម៉ែបងប្អូនអាជីវករ និងប្រជាពលរដ្ឋទូទៅនៅក្នុងឃុំព្រះដាក់បានមួយគ្រាដែរ។ អរគុណសម្រាប់ការចូលរួមសហការគាំទ្រ ដើម្បីប្រយោជន៍រួម និងជួយបញ្ចៀសហានិភ័យ នៃការរីករាលដាលឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍របស់យើងទាំងអស់គ្នា»។


អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា «ទ្រាំតែបន្តិចទេ ខែក្រោយនៅពេលដែលគ្រប់គ្នា ចាក់វ៉ាក់សាំងបានម្នាក់២ដងរួច យើងនឹងអាចវិលត្រលប់ ទៅកន្លែងដើមវិញបានហើយ»។
លោក ឃឹម ហ្វីណង់ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃទី២០ ខែកក្កដាថា មូលហេតុដែលអាជ្ញាធរ រៀបចំផ្សារបណ្ដោះអាសន្ន ជូនអាជីវករផ្សារព្រះដាក់នេះ ក៏ព្រោះតែទីតាំងចាស់ កំពុងមានហានិភ័យខ្លាំង ដោយសារតែកន្លែងលក់ដូរមានលក្ខណៈតូចចង្អៀត តែក៏មិនមានបិទរហូតនោះដែរ។ ហេតុផលមួយទៀត គឺដោយសារតែអាជីវករ ត្រូវរង់ចាំការចាក់វ៉ាក់សាំងដូសទី២ ហើយប្រសិនបើ មានករណីឆ្លងក្នុងសហគមន៍ ឬផ្សារដែលពួកគាត់លក់ដូរនោះ នឹងធ្វើឲ្យប៉ះពាដល់ការចាក់លើកទី២ របស់ពួកគាត់។


សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១កន្លង ក្រុមការងារនៃរដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបិទផ្សារព្រះដាក់ និងកំណាត់ផ្លូវសងខាងបរិវេណផ្សារជាបណ្តោះអាសន្ន ដើម្បីកាត់ផ្តាច់ហានិភ័យនៃការឆ្លងធ្ងន់ធ្ងរនៅក្នុងសហគមន៍ ក្រោយពីបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងផ្សារព្រះដាក់នេះមួយចំនួនរួចមក។
យ៉ាងណាក៏ដោយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលនៃការយកសំណាកលើកទី២ របស់អាជីវករ និងអ្នកប៉ះពាល់ជាមួយ នឹងអ្នកវិជ្ជមានកូវីដ-ជិត២០០នាក់ សុទ្ធតែអវិជ្ជមានទាំងអស់ ក្រោយពីបានរង់ចាំអស់រយៈពេល១៤ថ្ងៃរួចមក។ បើទោះជាលទ្ធផលល្អយ៉ាងនេះក៏ដោយ រដ្ឋបាលស្រុកបន្ទាយស្រី នៅតែសម្រេចបន្តបិទផ្សារព្រះដាក់ជាបណ្តោះអាសន្ន រយៈពេល១ខែថែមទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


