ព័ត៌មានជាតិ
ការចិញ្ចឹមជ្រូក ជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងឈានទៅប្រកួតប្រជែង ក្នុងតំបន់
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា ប្រទេសកម្ពុជាទទួលប្រាក់ចំណេញរាប់រយលានដុល្លារ បន្ទាប់ពីមានការគ្រប់គ្រងការនាំចូលជ្រូករស់បានល្អ ពីក្រសួងកសិកម្ម ដោយបានធ្វើឱ្យមានតុល្យភាពគ្នារវាងតម្រូវការ និងការផ្តត់ផ្គង់ ជាពិសេសបានរក្សាស្ថេរភាពតម្លៃជ្រូករស់ ជូនអ្នកចិញ្ចឹមក្នុងស្រុក និងអ្នកទទួលទានសាច់ជ្រូកបានល្អ។

សមាគមអ្នកចិញ្ចឹមសត្វលើកឡើងថា “រយៈពេល២ឆ្នាំចុងក្រោយនេះ ល្បឿននៃផលិតកម្មក្នុងស្រុកបានកើនឡើងខ្ពស់ ដោយកសិដ្ឋានខ្នាតពាណិជ្ជកម្ម និងរោងចក្រផលិតចំណីសត្វ បានបន្តពង្រីកជាបន្តបន្ទាប់ និងបានបង្កើតការងារផ្ទាល់រាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ និងបានស្រូបយកកសិផលរាប់ម៉ឺនតោន ដើម្បីបំលែងធ្វើចំណីសត្វដូចជា ពោត ចុងអង្ករ ដំឡូងមី កន្ទុក ជាដើម។ ជាពិសេសទៀត វិស័យចិញ្ចឹមជ្រូកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងអាចប្រកួតប្រជែងជាមួយប្រទេសនានា ក្នុងតំបន់នាពេលខាងមុខផងដែរ”។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បើការចិញ្ចឹមជ្រូកនៅតែទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម កម្ពុជានឹងមានលទ្ធភាពផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេសដោយខ្លួនឯងក្នុងរយៈពេលដ៏ខ្លីខាងមុខ ពីព្រោះថា គិតត្រឹមរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាអាចផ្គត់ផ្គង់សាច់ជ្រូកនៅលើទីផ្សារបានចាប់ពី ៨០ ទៅ៨៥ ភាគរយទៅហើយ។

លោកលើកឡើងដែរថា មូលហេតុដែលវិស័យចិញ្ចឹមជ្រូក មានសន្ទុះបែបនេះ ដោយសារតែកត្តាសំខាន់ៗមួយចំនួនដូចជា ការផ្ដល់ដើមទុនលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វជាដើម ហើយកត្តាដ៏សំខាន់មួយទៀត គឺកម្ពុជាគ្រប់គ្រងបានដោយល្អ លើការនាំចូលជ្រូកពីប្រទេសជិតខាង។
លោកបានរំលឹកថា កាលពីប៉ុន្មានឆ្នាំមុន ឈ្មួញគឺជាអ្នកកំណត់ការនាំជ្រូកចូលពីប្រទេសជិតខាង។ មានន័យថា ពួកគេនាំចូលតាមទំនើងចិត្ត មិនអាចគ្រប់គ្រងបានទេ ទើបធ្វើឲ្យវិស័យចិញ្ចឹមជ្រូកនៅកម្ពុជាមិនអាចងើបមុខរួច។ តែបច្ចុប្បន្នការនាំចូលជ្រូកពីប្រទេសជិតខាង ត្រូវបានគ្រប់គ្រង ពោលគឺការនាំចូលសម្រាប់តែចំនួនដែលខ្វះ ឬបំពេញបង្គ្រប់សេចក្តីត្រូវការតែប៉ុណ្ណោះ។
ដែលប្រការនេះ ធ្វើឱ្យកម្ពុជាគ្រប់គ្រងបានទាំងតម្លៃជ្រូករស់នៅក្នុងស្រុក ទាំងសុខភាពសត្វជ្រូក គឺមិននាំជំងឺចូលពីប្រទេសជិតខាង មកបំភ្លេចបំផ្លាញសុខភាពជ្រូកនៅក្នុងស្រុក ហើយជ្រូកនាំចូល ត្រូវបានពិនិត្យសុខភាពយ៉ាងច្បាស់លាស់ មុននឹងអនុញ្ញាតឲ្យនាំចូល ហើយនេះក៏ជាកត្តាស្លាប់រស់នៃវិស័យចិញ្ចឹមជ្រូកនៅកម្ពុជាផងដែរ៕ អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


