ព័ត៌មានជាតិ
នៅខេត្តរតនគិរី ជនជាតិដើមភាគតិច ចិញ្ចឹមជ្រូកដោយប្រលែងឱ្យវាដើររកចំណីស៊ីខ្លួនឯងផង និងដាក់បាយឱ្យស៊ីផង
ពីមុនរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារ ឬក៏ចិញ្ចឹមមេជ្រូក ដើម្បីយកកូនលក់ តែងតែមាននៅតាមបណ្តាទីជនបទនានានៅក្នុងប្រទេសកម្ពុជា ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ដោយសារប្រទេសជាតិមានការអភិវឌ្ឍ សេដ្ឋកិច្ចរីកចម្រើន របរចិញ្ចឹមជ្រូកបែបនេះ លែងសូវឃើញមានទៀតហើយ។ យ៉ាងណាក៏ដោយ ក៏មិនអត់សោះនោះដែរ ពោល គឺខេត្តរតនគិរីឯណោះ ជនជាតិដើមភាគតិចមួយចំនួន នៅប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនេះ ដោយប្រលែងឱ្យវាដើររកចំណីស៊ីដោយខ្លួនឯងផង និងដាក់បាយឱ្យវាស៊ីផង។

នៅខេត្តរតនគិរី ជនជាតិដើមភាគតិចស្ទើរគ្រប់ផ្ទះក្នុងភូមិស្រុកនីមួយៗ គេសង្កេតឃើញមានមេជ្រូក និងកូនរបស់វាដើររកចំណីស៊ី នៅគ្រប់ច្រកល្ហកពីទីកន្លែងមួយទៅទីកន្លែងមួយទៀត។ ការចិញ្ចឹមសត្វបែបនេះ ជាទម្លាប់របស់អ្នកស្រុកភូមិនៅទីជនបទតាំងពីដូនតារបស់ជនជាតិដើមភាគតិចមកម្ល៉េះ។ ការផ្តល់ចំណីអាហារទៅឱ្យពួកវាវិញអាស្រ័យទៅលើម្ចាស់ផ្ទះ ហូបបាយនៅម៉ោងណា ក៏ដាក់បាយឱ្យពួកវាស៊ីដែរ។ ចំណែក ការទិញពួកវាទៅចិញ្ចឹមរបស់ជនជាតិដើមភាគតិច គឺទិញតគ្នាពីអ្នកភូមិនៅផ្ទះជិតគ្នា ឬទិញកូនជ្រូកពីភូមិផ្សេងៗដែលស្គាល់គ្នានៅក្នុងខេត្ត ហើយកម្រនឹងទិញពូជជ្រូកនាំចូលពីក្រៅខេត្តណាស់។

ការចិញ្ចឹមសត្វជ្រូកនេះ គឺអ្នកភូមិបានប្រលែងវាចោលនៅរដូវប្រមូលផលរួច ផុតពីខែនេះទៅចាប់ដាក់ទ្រុងវិញ កុំឱ្យពួកវាដើររកស៊ីដំណាំរបស់អ្នកជិតខាង។ ជ្រូកដែលជនជាតិដើមភាគតិចនិយមចិញ្ចឹម គឺមានពណ៌ខ្មៅលាយជាមួយពណ៌ស ឬប្រផេះ មានទំហំខ្លួនធំ និងធ្លាក់ក្បាលពោះ ហើយវាមិនចេះរើសចំណីអាហារ មិនសូវកើតជំងឺធ្ងន់ធ្ងរ ស្រួលចិញ្ចឹម ដាក់ចំណី និងថែទាំ។
លោកស្រី មួង ធា ដែលជាជនជាតិដើមភាគតិច គឺជាអ្នកចិញ្ចឹមជ្រូកមួយរូបនៅក្នុងខេត្តរតនគិរី ហើយគាត់ចាប់ផ្តើមចេះចិញ្ចឹមជ្រូកនេះ តពីម្តាយ។ គាត់ប្រាប់ថា ចំណីអាហាររបស់ជ្រូក មានដើមចេក កន្ទក់ និងចុងអង្ករ កាក់សំណល់សល់ពីផ្ទះបាយ ហើយជ្រូករបស់គាត់ដំបូងឡើយ គាត់ទិញក្នុងតម្លៃ១០,០០០០រៀល។ នៅក្នុងរយៈពេល១ឆ្នាំមកនេះ វាចាប់ធំពេញវ័យ ល្មមនឹងរកឈ្មោល គាត់ប្រលែងវាចោលនៅក្នុងរដូវប្រមូលផលស្រូវរួច ដើម្បីវារកបន្តពូជសម្រាប់គាត់ចិញ្ចឹមលក់ឱ្យឈ្មួញ។ កាលពីដំបូង វាពោះធំ កើតបានកូនរហូតទៅដល់១៥ក្បាល តែក្នុងរយៈពេលតែ២ទៅ៣ឆ្នាំប៉ុណ្ណោះ។ រីឯ នៅក្នុងឆ្នាំនេះ វាកើតបានកូនពី៦ទៅ៧ក្បាលទេ។

នៅរយៈពេលដែលវាកើតនោះ ចាប់ពី៣ខែទៅ វាចេះស៊ីបាយធំល្មមលក់ទៅឱ្យអ្នកភូមិដែលមករកទិញយកទៅចិញ្ចឹម បានតម្លៃ ១០,០០០០រៀល ទៅ ១៥,០០០០រៀល ប៉ុន្តែ ជួនកាលមិនមានអ្នកភូមិមកទិញទេ គឺមានឈ្មួញមករកទិញជ្រូកតាមម៉ូតូ ទិញយកទៅលក់បន្តទៀត មិនដែលសេសសល់នោះឡើយ។ ការខិតខំប្រឹងប្រែងពីការចិញ្ចឹមជ្រូកនេះ បានហុចប្រាក់កម្រៃមកវិញជួយឱ្យគាត់ផ្គត់ផ្គង់ថ្លៃម្ហូបអាហារ សម្លៀកបំពាក់ និងផ្តល់ប្រាក់ឱ្យកូនទៅរៀន ហើយក្នុង១ឆ្នាំ សល់ប្រាក់ប្រហែល១លានរៀល។
ជាការកត់សម្គាល់ សព្វថ្ងៃនេះ ជនជាតិដើមភាគតិច ខេត្តរតនគិរីនៅតែប្រកបរបរចិញ្ចឹមជ្រូកយកកូនលក់ ដោយឱ្យរស់នៅតាមបែបធម្មជាតិដោយវាដើររកស៊ីផ្លែស្វាយទុំ ផ្លែចន្ទីទុំ ដើររកស៊ីរុក្ខជាតិផ្សេងៗទៀត បន្ទាប់ពីរបបអាហារនៅផ្ទះសម្បែង។ លុះដល់រដូវវស្សា ទើបយកវាដាក់ទ្រុងចប់រដូវប្រមូលផល ទើបប្រលែងវាជាធម្មតាវិញ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


