ព័ត៌មានជាតិ
កសិករនៅស្រុកវើនសៃ ខេត្តរតនគិរី និយមចិញ្ចឹមជ្រូកមេ ខណៈមុខរបរនេះកាក់កបគួរសម្យ
ប្រជាពលរដ្ឋនៅខេត្តរតនគិរី ដែលភាគច្រើនប្រកបរបរកសិកម្ម ក្រៅពីទំនេរធ្វើស្រែចម្ការ ពួកគេឆ្លៀតចិញ្ចឹមជ្រូកលក់ ដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។ តួយ៉ាង ប្រជាសហគមន៍ជនជាតិដើមភាគតិចប្រមាណ ១០ គ្រួសារ រស់នៅភូមិទៀមលើ ឃុំកាចូន ស្រុក នសៃ ខេត្តរតនគិរី និយមចិញ្ចឹមមេជ្រូកពូជយកកូនលក់ ហើយកំពុងកាក់កបក្នុងមុខរបរនេះ។

អ្នកស្រី ខាំភុន ស្នា ជាជនជាតិដើមភាគតិចគ្រឹង បានប្រាប់ថា អ្នកស្រីមានជ្រូកមេចំនួន ៣ ក្បាល សម្រាប់ប្រវាស់ឱ្យញាតិមិត្តនៅក្នុងភូមិ និងទទួលបានផលចំណេញសមរម្យ។ អ្នកស្រីនិយាយថា៖«ផលចំណេញនៃការចិញ្ចឹមជ្រូកគឺការប្រវាស់ក្នុងភូមិយកទៅចិញ្ចឹម រួចហើយនៅពេលវាកើតកូន លក់កូនឈ្មោលនិងញីខ្លះទៅឱ្យឈ្មួញ ហើយសល់ពីនោះទុកបន្តចិញ្ចឹមខ្លួនឯងចិញ្ចឹម»។
ការចិញ្ចឹមជ្រូកមេនេះមិនបានទៅទិញចំណីពីទីផ្សារ ពោលយកតែកាកសំណល់ដែលសល់ពីផ្ទះបាយបន្តិចបន្តួចជាមួយកន្ទក់ដាក់ឱ្យជ្រូកស៊ី ១ ដង ឬ ២ ដង ក្នុង១ ថ្ងៃ។ បើនៅរដូវប្រាំងវិញចិញ្ចឹមជ្រូកព្រលែងចោលឱ្យដើរស៊ីចំណីផ្សេងៗទៀតហើយធំធាត់លឿន។នេះជាវិធីសាស្រ្តចិញ្ចឹមជ្រូករបស់អ្នកស្រី ខាំភុន ស្នា។

ចំណែកអ្នកភូមិម្នាក់ទៀត អ្នកស្រី រាំងអាវ ភួង ជនជាតិដើមភាគតិចគ្រឹង នៅភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ បានចិញ្ចឹមមេជ្រូកប្រភេទ ខ្លាឃ្លោក ដែលឆ្នាំនេះកើនកូនបាន ១០ក្បាល។ កូនជ្រូកទាំងនេះ គ្រាន់តែកើតមកភ្លាមមានឈ្មួញ និងអ្នកភូមិបានមកកក់អស់ហើយ។ អ្នកស្រីប្រាប់ថា៖« ការចិញ្ចឹមមេជ្រូកតាមបែបប្រពៃណីនេះ មិនប្រឈមការលំបាកនោះទេ ពីព្រោះនៅរដូវស្រែចម្ការដាក់វានៅក្នុងទ្រុង ចំណែកច្រូតកាត់ស្រូវរួចក៏លែងវាដើររកចំណីខ្លួនឯង និងដាក់ចំណីបាយ កន្ទក់ បន្តិចបន្តួច»។ អ្នកស្រីបន្តទៀតថា កូនជ្រូកដែលគេមករកទិញ លក់ចេញក្នុងតម្លៃចាប់ពី ១៥ ម៉ឺនរៀល ទៅ ២០ ម៉ឺនរៀល ទៅតាមទំហំជ្រូក ដោយអ្នកខ្លះយកទៅចិញ្ចឹម និងខ្លះទៀតយកទៅធ្វើពិធីសែនព្រេន។

លោក ម៉ៃ ជនជាតិដើមភាគតិចឡាវ ជាឈ្មួញទិញជ្រូក បានប្រាប់ថា រដូវនេះលោកបានដើរទិញជ្រូកពីអ្នកភូមិទៅតាមទំហំតូចធំ ហើយជ្រូកខ្លះទិញក្នុងតម្លៃ១១ម៉ឺន រៀល ខ្លះ ១៥ម៉ឺនរៀល។ លោកប្រាប់ថា ការប្រមូលទិញនេះ សម្រាប់ចិញ្ចឹមលក់ទៅឱ្យអ្នកភូមិ និងឈ្មួញផ្សេងទៀតដែលមានបំណងមកទិញ៕
អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


