ព័ត៌មានជាតិ
លោក ស៊្រុន ពៅ៖ ជ្រូកចាប់ផ្តើមឡើងថ្លៃ តែមិនទាន់ដល់ថ្លៃដើមផលិតដែលអ្នកចិញ្ចឹមអាចចំណេញ
ទីផ្សារជ្រូកនៅកម្ពុជា ចាប់ផ្តើមឡើងថ្លៃវិញបន្តិច តែប្រធានសមាគមយល់ឃើញថា នៅតែមិនទាន់ដល់ថ្លៃដើមនៃការផលិត បើទោះបីជាមានតម្រូវខ្ពស់នៅថ្ងៃបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះក៏ដោយ។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានប្រាប់កម្ពុជាថ្មីថា គិតមកដល់ពេលនេះ ជ្រូករស់នៅកម្ពុជា មានតម្លៃជាង ៧ពាន់រៀល ក្នុងមួយគីឡូក្រាម ដោយតម្លៃនេះមានការឡើងថ្លៃបន្តិច បើធៀបនឹងមួយរយៈពេលកន្លងទៅ ប៉ុន្តែមិនទាន់ដល់ថ្លៃដើមផលិតរបស់អ្នកចិញ្ចឹមនៅឡើយ ពោលគឺថ្លៃដើមផលិតជាង ៩ពាន់រៀល។
ប្រធានសមាគម បានបន្តទៀតថា អ្នកចិញ្ចឹមជ្រូកខាតអស់រយៈពេលជាងមួយឆ្នាំមកហើយ ខណៈដែលមកដល់ពេលនេះ មិនទាន់រកប្រាក់ចំណេញឃើញនៅឡើយ។ លោក បានឱ្យដឹងដូច្នេះថា«កសិករយើង បានដួលរលំសឹងថា ៨០-៩០%ទៅហើយ ដោយសព្វថ្ងៃនេះ មានតែកសិដ្ឋានចិញ្ចឹមធំៗប៉ុណ្ណោះនៅរឹងមាំ, ចំណែកកសិក បានទិញកូនជ្រូកពីកសិដ្ឋានយកទៅចិញ្ចឹម ដោយខាតជាបន្តបន្ទាប់ ក៏ផ្អាកការទិញ ដូច្នេះកសិដ្ឋានខ្លួនឯងត្រូវបង្ខំចិត្តពង្រីកទ្រុង ដើម្បីចិញ្ចឹមបន្ថែម»។
បើតាមលោក ស៊្រុន ពៅ មើលឃើញថា តម្លៃដែលកសិករ អាចទទួលយកបានពីការចិញ្ចឹមនេះ គឺចាប់ពី ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាមឡើងទៅ ទើបមានពន្លឺនៃការការចំណេញបានខ្លះ តែបើតម្លៃនៅត្រឹម ៧ពាន់ ឬ៨ពាន់រៀល ក្នុងមួយគីឡូ កសិករ ឬកសិដ្ឋានប្រឈមនឹងការក្ស័យធនហើយ។
ប្រធានសមាគមអ្នកចិញ្ចឹមជ្រូក បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្ពុជា មានតម្រូវការជ្រូកប្រមាណ ៧ពាន់ទៅ ៨ពាន់ក្បាលក្នុងមួយថ្ងៃ ខណៈដែលការផលិតបានរហូតដល់ជាងមួយម៉ឺនក្បាល ក្នុងមួយថ្ងៃ។ ដូច្នេះលោក ស៊្រុន ពៅ ធានាថា នៅរដូវកាលចូលឆ្នាំចិននេះ មិនមានការខ្វះខាតជ្រូកសម្រាប់ផ្គង់ផ្គង់ទីផ្សារឡើយ។
ស្របពេលដែលការផលិតជ្រូករបស់កម្ពុជា លើសតម្រូវការ អ្នកចិញ្ចឹមជ្រូកដែលជាសមាជិករបស់សមាគម បាននាំចេញជ្រូកទៅទីផ្សារប្រទេសវៀតណាមបានជាង២០ម៉ឺនក្បាល នៅរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមការបន្ថែមរបស់លោក ស៊្រុន ពៅ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


