ព័ត៌មានជាតិ
លោក ស៊្រុន ពៅ ៖ ការផ្គត់ផ្គង់សាច់ជ្រូក ក្នុងរដូវភ្ជុំបិណ្ឌមិនខ្វះឡើយ អាចលើសតម្រូវការថែមទៀត
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានលើកឡើងថា តម្រូវការសាច់ជ្រូក មាន់ ទា នៅរដូវកាលភ្ជុំបិណ្ឌមិនខ្វះនោះទេ ពោលគឺអាចផ្គត់ផ្គង់លើសតម្រូវការទៅទៀត។

លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ការផ្គត់ផ្គង់សាច់ជ្រូក នារដូវភ្ជុំបិណ្ឌខាងមុខ មិនខ្វះនោះទេ អាចនឹងលើសតម្រូវការថែមទៀតផង។ ប៉ុន្តែលោកថា តម្លៃអាចនឹងឡើងថ្លៃជាងមុនបន្តិច ដោយសារតែការប្រែប្រួលនៃវិបត្តិសេដ្ឋកិច្ច និងការចិញ្ចឹមត្រូវចំណាយលើវត្ថុធាតុដើមច្រើនជាងមុន។
ទោះយ៉ាងណា លោកសង្ឃឹមថា ទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនៅកម្ពុជា នឹងមានសញ្ញាវិជ្ជមាន សម្រាប់កសិករជាអ្នកចិញ្ចឹម បើទោះជាកន្លងមកមានការនាំចូលសាច់ជ្រូកពីប្រទេសជិតខាង ធ្វើឱ្យការចិញ្ចឹមជ្រូកក្នុងស្រុកពិបាកស្វែងរកទីផ្សារ និងមានបញ្ហាប្រឈមមួយចំនួន ដែលជាក្ដីកង្វល់របស់កសិករអ្នកចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ទីផ្សារសាច់យ៉ាងណាក្តី។

បច្ចុប្បន្ននេះ ជ្រូករស់មានតម្លៃពីជាង ៨ពាន់រៀល ទៅជិត ៩ពាន់រៀល ក្នុងមួយគីឡូក្រាម។ លោក ស៊្រុន ពៅ បានថ្លែងដូច្នេះថា« តម្លៃបានរាងគ្រាន់បើបន្តិចវិញ ដោយសារយើងបានបន្ធូរស្តុកមួយចំនួន និងទីផ្សារបានដំណើរល្អឡើងវិញ ពិសេសជិតរដូវភ្ជុំបិណ្ឌនេះ»។
ប្រធានសមាគមបានកត់សម្គាល់ថា បច្ចុប្បន្ននេះ ការចិញ្ចឹមជ្រូកក្នុងស្រុកមានការកើនឡើង ធ្វើឱ្យការផ្គត់ផ្គង់លើទីផ្សារលើសតម្រូវការ និងតម្លៃមានការធ្លាក់ចុះ ហើយអ្វីដែលសំខាន់នោះគឺធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់អ្នកចិញ្ចឹម ដោយសារពួកគេ ត្រូវចំណាយទៅលើការទិញចំណី និងកម្លាំងពលកម្មជាដើម។
អាជីវករលក់សាច់ជ្រូកនៅផ្សារដើមគ អ្នកស្រី ទួន ចិន្តា បានឱ្យដឹងថា សាច់ជ្រូកនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃបណ្តើរៗហើយ ខណៈនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃដាក់បិណ្ឌ។ អ្នកស្រីបន្តថា ឆ្អឹងជំនី និងសាច់បីជាន់មានតម្លៃ ១៧ ០០០រៀល ក្នុងមួយគីឡូក្រាម, ជើងតម្លៃ ១៣ ០០០រៀល, សាច់សុទ្ធតម្លៃ ១៤ ០០០រៀល ពោលគឺឡើងថ្លៃ ៥០០រៀលស្ទើរគ្រប់មុខ។ តម្លៃនេះ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣នេះ៕
អត្ថបទ៖ សួស សិត


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


