ព័ត៌មានជាតិ
«វិទ្យាល័យ ហ៊ុន សែន វាលរេញ » កំពុងប្រែក្លាយ ជាសាលាមេត្រីបរិស្ថានគំរូ នៅកម្ពុជា
ក្រសួងបរិស្ថាន បានឲ្យដឹងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះថា «វិទ្យាល័យ ហ៊ុន សែន វាលរេញ» កំពុងរៀបចំខ្លួន ក្លាយជាសាលាមេត្រីបរិស្ថានគំរូមួយនៅកម្ពុជា។ បើតាមក្រសួងបរិស្ថាន ថ្មីៗនេះសាលារៀន «វិទ្យាល័យ ហ៊ុន សែន វាលរេញ» បាននឹងកំពុងរៀបចំទីលានបាល់ទាត់ និងដាំស្មៅធម្មជាតិ លើផ្ទៃដី៥៤០០ម៉ែត្រការ៉េ ជិតរួចរាល់តាមផែនការហើយ។
នៅក្នុងគម្រោងនេះដែរ សាលារៀន «វិទ្យាល័យ ហ៊ុន សែន វាលរេញ» ក៏បានរៀបចំសាងសង់ប្រព័ន្ធរំដោះទឹកជុំវិញ ដើម្បីការពារទឹកជំនន់ រួមជាមួយការរៀបចំកែលម្អសួនជីវៈចម្រុះ និងដំឡើងអំពូលសូឡា ដើម្បីចូលរួមចំណែកបង្កើនភាពបៃតង និងការកាត់បន្ថយការប្រែប្រួលអកាសធាតុ។ បន្ថែមពីនេះទៀត «វិទ្យាល័យ ហ៊ុន សែន វាលរេញ» ក៏គ្រោងនឹងបំពាក់ធុងចម្រោះទឹកស្អាត ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសុខភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្សថែមទៀតផង។
សូមជម្រាបដែរថា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានគាំទ្រ និងឧបត្ថម្ភដល់ផែនការសកម្មភាព «វិទ្យាល័យ ហ៊ុន សែន វាលរេញ» ក្នុងគោលបំណង ដើម្បីលើកទឹកចិត្តឲ្យសាលាមួយនេះ ជាកន្លែងសិក្សាប្រកបដោយ ផាសុខភាព ប្រសិទ្ធភាព គុណភាព និងមានបរិស្ថានស្អាត៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


