ព័ត៌មានជាតិ
អ្នកផលិតចន្លុះ នៅខេត្តឧត្តរមានជ័យ ៖ ការលក់ចន្លុះ ទៅប្រទេសថៃ មានចំនួនច្រើន
ត្បិតតែបណ្តាញអគ្គិសនី បានតភ្ជាប់រហូតដល់ជនបទក៏ពិតមែន ក៏នៅមានកង្វះខាតភ្លើងបំភ្លឺតាមផ្លូវចូលព្រៃ ឬនៅក្នុងឱកាសបុណ្យទាន ដែលធ្វើនៅតាមទីភ្នំឆ្ងាយៗ ដែលត្រូវការចន្លុះ បំភ្លឺផ្លូវជាចាំបាច់ផងដែរ។
គ្រួសារលោក ចំរើន ដែលជាអ្នកផលិតចន្លុះ ដោយដៃក្នុងភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យ ដឹងថា ការបង្កើតសិប្បកម្មផលិតចន្លុះនេះ មានរយៈពេលជិត១០ឆ្នាំហើយ ដោយក្នុង១ថ្ងៃ អាចផលិតបានចន្លុះ ចំនួន៧០០ដើម។លោក ចំរើន បន្តទៀតថា ពីមុនមកអ្នកផលិតចន្លុះ មានតែ២គ្រួសារប៉ុណ្ណោះ បន្ទាប់ពីបានរៀនធ្វើចន្លុះនេះ តគ្នាមករហូត បានចេះធ្វើឲ្យអ្នកផលិតចន្លុះ ក្នុងតំបន់នេះកើនឡើង រហូតដល់៦០គ្រួសារ។
វត្ថុធាតុដើម ដែលផ្សំបានជាចន្លុះនេះ មាន៣មុខគឺ ទី១. កាកជ័រទឹក ទី២. ស្លឹកដើមព្រាល និងទី៣. សំបកកង់ចាស់ៗ ដោយដុះជាធ្យូង ហើយបុកឲ្យម៉ត់។ ក្នុងចន្លុះ ១ដើម ពេលផលិតសម្រេចមានទម្ងន់២ ទៅ៣ខាំ ដែលអាចលក់ចេញបាន ក្នុង១ដើម ស្មើជិត១០០០រៀលដែរ។
លោក ចំរើន បន្ថែមទៀតថា នៅក្នុងចំនួនផលិត៧០០ដើម ត្រូវចំណាយទុនប្រមាណជិត ៤០ម៉ឺនរៀល។ ក្នុងនោះអ្នកប្រើប្រាស់ ក្នុងស្រុកមានតែចំនួន៣០ភាគរយប៉ុណ្ណោះ តែការនាំចេញលក់ទៅប្រទេសថៃ បានច្រើនរហូតដល់ ជិតទៅ៧០ភាគរយ ដែលជាតម្រូវការខ្ពស់បំផុតនោះ៕ (ដោយ)៖ កញ្ញា វ៉ាត



-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង