ខេត្តកោះកុង​ មាន ៥ ចំណុច​លើស​គេ សូម្បី​កំពង់សោម​ក៏​មិន​អាច​មក​ប្រជែង​បានដែរ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកោះកុង​ មាន ៥ ចំណុច​លើស​គេ សូម្បី​កំពង់សោម​ក៏​មិន​អាច​មក​ប្រជែង​បានដែរ

Published

on

កោះកុងដូចជាដែនកោះដាច់សង្វែងកណ្តាលសមុទ្រ ដែលគ្រប់គ្នាបានត្រឹមស្រមៃតែពិបាកធ្វើដំណើរទៅដល់កាល​ពី ២០​ឆ្នាំ​មុន។ ក្រោយផ្លូវជាតិលេខ ៤៨ ត្រូវបានស្ថាបនារួច ធ្វើឲ្យខេត្តសមុទ្រ​មាន​ព្រំដែន​គោក​ត​ភ្ជាប់​ជាមួយ​ជាប់ថៃនេះ មានការអភិវឌ្ឍ និងក្លាយជាឋានសួគ៌អ្នកទេសចរពនេរចរ​ចូលចិត្ត​​ធម្មជាតិ​។ ខេត្តដ៏សំបូរធនធាននេះ មានធម្មជាតិដ៏ស្តុកស្តម្ភជាមួយសមុទ្រឈើ​យ៉ាង​ខៀវ​ស្រងាត់ នៅម្ខាងមានភ្នំ នៅម្ខាងមានសមុទ្រ រួមទាំងមានកោះជាច្រើនមិនទាន់មានការបំពុល​។

ខេត្តកោះកុង​ មាន ៥ ចំណុច​ពិសេស ដែល​ខេត្តជាច្រើនមិនអាចប្រជែងបាន។

ខេត្តមានឆ្នេរសមុទ្រវែងជាងគេ

ក្នុងចំណោមខេត្តជាប់​សមុទ្រ​ទាំងបួន (ព្រះសីហនុ កំពត កែប និងកោះកុង) កោះកុង​មាន​ឆ្នេរប្រវែង ២០៦ គីឡូម៉ែត្រវែង​ជាង​គេ​ក្នុង​ប្រវែង​ឆ្នេរ​សរុប ៤៤០ គីឡូម៉ែត្រ។

មាន​កោះធំជាងគេក្នុងដែន​សមុទ្រកម្ពុជា

កោះកុងក្រៅជា​កោះធំជាង​គេ​បំផុត​ស្ថិត​នៅក្នុង​ខេត្ត​កោះកុង​ដោយ​មានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ។ នៅលើកោះ មានទឹកជ្រោះ ១០ កន្លែង រួមទាំងឆ្នេរខ្សាច់ដ៏ស្រស់ស្អាតចំនួន ០៦ កន្លែង សម្រាប់​ភ្ញៀវ​ទៅ​កម្សាន្ត។

មានតំបន់អភិរក្សដែនជម្រកសត្វព្រៃធំលំដាប់លេខពីរនៅអាស៊ី

តំបន់អភិរក្សដែនជម្រកសត្វព្រៃពាមក្រសោបក្នុង​ខេត្តកោះកុង គ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា ធំជាងគេទីពីរនៅតំបន់អាស៊ី។ តំបន់ទាក់ទាញបំផុតរបស់ខេត្តកោះកុង ក្នុង​មួយ​ឆ្នាំ​ទទួល​ភ្ញៀវ​ទេសចរ​បានរាប់ម៉ឺននាក់។

មានវារីអគ្គិសនីច្រើនជាងគេ

វារីអគ្គិសនីចំនួន ៧កន្លែងត្រូវ​បាន​សាងសង់​ក្នុងនោះមាន ៣ កន្លែងស្ថិតនៅក្នុងខេត្តកោះកុងគឺវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម (៣៣៨មេហ្គាវ៉ាត់) វារីអគ្គិសនីគិរីរម្យ៣ (១៨មេហ្គាវ៉ាត់) និងវារីអគ្គិសនីស្ទឹងតាតៃ (កម្លាំង ២៤៦មេហ្គាវ៉ាត់)។

ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ

ស្ពានកោះកុង មាន​ប្រវែង ១៩០០ ម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ ២០០២។ ត​ភ្ជាប់ទៅ​ច្រក​ចាំយាម​ព្រំដែន​ខ្មែរថៃ​នេះ គឺ​ជា​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ19 mins ago

លោក​ចម ប្រសិទ្ធ អំពាវនាវ​ឲ្យ​អ្នក​វិនិយោគ​ឥណ្ឌា​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​លើ​វិស័យ​អាទិភាព​ជាច្រើន​កំពុងតែ​រង់ចាំ

ព័ត៌មានជាតិ30 mins ago

អន្ដរក្រសួង​បន្ត​ពិនិត្យ និង​ពិភាក្សា​លើ​មាត្រា​១២ និង​១៣ នៃ​សេចក្ដីព្រាងច្បាប់​អន្ដោប្រវេសន៍​ថ្មី

ព័ត៌មានជាតិ35 mins ago

ក្រុម​មេធាវី​ដាក់​លិខិត​ស្នើសុំ​បន្ត​សវនាការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​របស់លោក កឹម សុខា​

ព័ត៌មានជាតិ58 mins ago

ស្ពាន​ព្រះមុនីវង្ស​ចាស់​ គ្រោង​នឹង​ជួសជុល​បង្កាន់​ដៃ​ស្ពាន​ ផ្លូវ​ថ្មើរ​ជើង​ និង​អ៊ុត​កៅស៊ូ​តួស្ពានចាប់​ពីថ្ងៃទី២៧ មករាតទៅ

ព័ត៌មានជាតិ3 hours ago

លទ្ធផល​ជំរឿន​បង្ហាញថា ប្រជាជន​កម្ពុជា​ធ្លាក់ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services