ព័ត៌មានជាតិ
អគារស្នងការក្រុងភ្នំពេញថ្មីកម្ពស់៩ជាន់ គ្រោងនឹងសាងសង់រួចរាល់នៅដើមឆ្នាំក្រោយ
អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់៩ជាន់ដែលមានទីតាំងស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឫស្សីកែវនោះ គ្រោងនឹងសាងសង់រួចរាល់នៅដើមឆ្នាំក្រោយនេះ ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែកក្កដានេះថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ មានទំហំ៤០ម៉ែត្រគុណនឹង៥០ម៉ែត្រ និងកម្ពស់៩ជាន់ គ្រោងនឹងសាងសង់រួចរាល់នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

លោកវរសេនីយ៍ឯកបានបន្តថា «បញ្ហាទាក់ទងនឹងការសាងសង់អគារស្នងការនេះ មិនមានបញ្ហាអ្វីទេ តែគ្រាន់តែមានបញ្ហាយឺតតិចតួច ដោយសារការអឌ័រសម្ភារមកពីខាងក្រៅមានការរាំងស្ទះដោយសារបញ្ហាកូវីដខ្លះ។ ចំពោះដំណើរការសាងសង់ គឺរលូនជាធម្មតាទេ។ រហូតមកដល់ពេលនេះ ការសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងហើយនៅសល់តែការរៀបចំតុបតែងប៉ុណ្ណោះ»។
លោកបានបន្តទៀតថា «យើងធ្វើជាដំណាក់កាលៗ។ អីចឹងដំណាក់កាលទី១ប្រហែលជាអាចឯកឧត្តស្ន
ងការនិងក្រុមការងារសេនាធិការចំនួនអាចចូលទៅអគារថ្មីនៅក្នុងកំឡុងខែ១១ឬខែ១២ហ្នឹង។អីចឹងយើងធ្វើដេញមកជាន់ក្រោមជាបន្តបន្ទាប់ទៀតរហូតដល់បង្ហើយការងារសាងសង់នឹងអាចខ្ទង់ខែ៣រួចរាល់ហើយប្រសិនបើមិនមានការរាំងស្ទះសម្ភារផ្គត់ផ្គង់ការរិយាល័យនិងសម្ភារបំពាក់មួយចំនួនទេនោះ»។

លោកវរសេនីយ៍ឯកបានបន្ថែមទៀតថាអគារថ្មីនេះមានបំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនើបដូចជាបំពាក់កញ្ចក់ឧបករណ៍ត្រួតពិនិត្យកាម៉ារាស្មាតតិចណូឡូជីងាយស្រួលក្នុងការគ្រប់គ្រងចរាចរណ៍នៅ
ក្នុងក្រុងជាពិសេសអមដោយការរៀបចំសួនច្បារ និងដាំដើមឈើជាច្រើនផងដែរ។
គួរបញ្ជាក់ថាអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះបានរៀបចំពិធីបុកគ្រឹះដំណើរការសាងសង់នៅថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


