Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​ធំ​ពី​រកន្លែង​នៅក្រុង​ភ្នំពេញ រកឃើញ​អ្នក​ជំងឺ​និង​បុគ្គលិក​ឆ្លង​កូវីដ​បំប្លែង​ថ្មី​ពី​ឥណ្ឌា

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​ករណី​ឆ្លង​កូវីដ​​បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី​នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

ខេត្ត​ក្រុង​ចំនួន ១១ ប៉ះពាល់​រកឃើញ​អ្នក​ឆ្លង​កូវីដ​កាច​សហាវ​មាន​ប្រភព​មក​ពី​ឥណ្ឌា​នេះ។ ដោយ​ឡែក​មាន​មន្ទីរពេទ្យ​ពីរ​កន្លែង​នៅ​ក្រុង​ភ្នំពេញ និង​មណ្ឌលព្យាបាល​មួយ​កន្លែង​ មាន​​អ្នក​ជំងឺ​និង​បុគ្គលិក​ពេទ្យ​បានឆ្លង​កូវីដ​បំប្លែង​ថ្មី​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោង​តាម​សេចក្តី​ប្រកាសរបស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ ៣១ កក្កដា​ឆ្នាំ​២០២១ នៅ​មណ្ឌល​ព្យាបាល​សែន​សុខ​រាជធានី​ភ្នំពេញ​រកឃើញ​មួយ​ករណី​ជា​ពលករ​មក​ពី​ថៃ។ ដោយឡែក​នៅថ្ងៃ ០១ សីហា​ឆ្នាំ​២០២១ មាន​​មួយ​ករណី​លើ​អ្នក​ជំងឺ​មក​​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​ពីរ​ករណី​ទៀតរកឃើញ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​​ ពាក់ព័ន្ធ​​បុគ្គលិក​អនាម័យ​ម្នាក់ និង​អ្នក​ជំងឺ​ផ្នែក​សង្រ្គោះ​បន្ទាន់​ម្នាក់។

វីរុសដែលតា (Delta) កំពុងរាតត្បាតចូលក្នុងសហគមន៍​ ហើយរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើន​រំលឹក​ដល់​ពលរដ្ឋ បន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ កាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិន​មិនមានភារកិច្ចចាំបាច់។

ក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត្រ អាច​នាំ​ជំងឺ​ចូលផ្ទះ​ឆ្លង​រាលដាល​ដល់​សមាជិក គ្រួសារឪពុកម្តាយ ជីដូន​ជីតា ឬអ្នកមានជំងឺប្រចាំកាយដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩ នេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម