ព័ត៌មានជាតិ
លោកតាម្នាក់ បានស្លាប់ ក្រោយឡើងបេះស្វាយ ជាន់មែកស្វាយបាក់ ធ្លាក់មកក្រោម
លោកតាវ័យចំណាស់ម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរូបគាត់ បានឡើងដើមស្វាយយកមកទុកហូប តែអកុសល មិនប្រយ័ត្នជ្រុលជើងជាន់ ចំមែកឈើដែលផុយ បណ្តាលឲ្យបាក់ធ្លាក់ទាំងមែកឈើ និងមនុស្សមកដល់ដី កម្ពស់ប្រមាណ៥ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវស្លាប់ពេលបញ្ចូន ទៅសង្គ្រោះដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ជាខ្លាំងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ នៅផ្ទះលេខ៦០៤ ស្ថិតតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកតាចំណាស់ រងគ្រោះខាងលើ ពុំត្រូវទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា មានអាយុ៨៦ឆ្នាំ។ គាត់មានកូន៣នាក់។ ក្នុងនោះស្រី២នាក់ ហើយកូនប្រុសស្រី២នាក់ បានទៅរស់នៅក្រៅប្រទេស នៅសល់តែកូនស្រីតែម្នាក់ប៉ុណ្ណោះរស់នៅស្រុកខ្មែរ ជាមួយប្តីរបស់នាង នៅឯខេត្តសៀមរាប។ ហើយបច្ចុប្បន្នលោកតា ចំណាស់ខាងលើ រស់នៅតែ២នាក់ ប្អូនប្រុសបង្កើតម្នាក់ទៀត អាយុ៨៣ឆ្នាំ ដែលជាពោះម៉ាយដូចគ្នា។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញ លោកតាចំណាស់ខាងលើ ឡើងដើមស្វាយ ដើម្បីបេះស្វាយជាច្រើននៅលើដើម ក្នុងផ្ទះរបស់គាត់ ដោយមានកាន់ថង់ខ្មៅមួយ ចាំច្រកផ្លែស្វាយដែលបេះបាន។ ពេលឡើងដល់ដើមខាងលើរៀងខ្ពស់ កម្ពស់ប្រមាណ៥ម៉ែត្រហើយនោះ ស្រាប់តែគាត់ជាន់ទៅហ្នឹងមែកឈើមួយ ដែលផុយ បណ្តាលអោយបាក់មែកឈើ ធ្លាក់លោកតាចំណាស់ខាងលើ មកក្រោមចំហ្នឹងរបងបន្លា ហើយធ្លាក់បន្តមកដល់ក្រោម បោកក្បាលហ្នឹងថ្នល់ប៉េតុង បែកក្បាលហូរឈាមស្រោច ពេញដងផ្លូវ រងរបួសធ្ងន់។

ភ្លាមៗនោះ លោកតាចំណាស់ ជាប្អូនប្រុសបង្កើតនៅជាមួយគ្នា រួមជាមួយអ្នកជិតខាង ដែលរស់នៅក្បែរជា មួយ បានទំនាក់ទំនង ទៅកាន់រថយន្តសាម៉ុយ ឲ្យទៅទទួលយកលោកតាចំណាស់រងគ្រោះ ដឹកយកទៅសង្គ្រោះ តែអកុសលពេលទៅដល់មន្ទីរពេទ្យ គាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ដោយសារស្ថានភាពរបួសក្បាលធ្ងន់ធ្ងរ ហើយហូរឈាមច្រើនខ្លាំងពេក។
ក្រោយកើតមានរឿងហេតុ កម្លាំងនគរបាល បានចុះអន្តរាគមន៍ពិនិត្យ ដល់ទីតាំងកើតហេតុ ហើយសពជនរងគ្រោះ ត្រូវក្រុមគ្រូពេទ្យ ចុះទៅធ្វើសំណាកដល់មន្ទីរពេទ្យ មុនពេលអនុញ្ញាត្តិឲ្យដឹកត្រឡប់ទៅកាន់ផ្ទះកើតហេតុវិញ ដើម្បីអោយសមត្ថកិច្ចពិនិត្យវិច្ច័យម្តងទៀត មុនពេលសម្រេចប្រគល់សព ជូនក្រុមគ្រួសារសាច់ញា តិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅពេលក្រោយផងដែរ។
តាមការអះអាងពីអ្នកជិតខាង បញ្ជាក់ថា លោកតារងគ្រោះខាងលើ បានរស់នៅទីនោះ តាំងពីឆ្នាំ១៩៧៩ មកម្លេះ។ ហើយគាត់តែងតែឧស្សាហ៍ ឡើងបេះស្វាយយក ដើរចែកអ្នកជិតខាងហូបណាស់ ពោលដើមស្វាយរបស់គាត់មានផ្លែច្រើនម្តង ហើយពេលឡើងបេះម្តងៗ ក៏មិនដែលកើតមានបញ្ហាអ្វីនោះដែរ ស្រាប់តែនៅវេលាកើតហេតុ បែរជាគាត់ ត្រូវជួបរឿងអកុសលបែបនេះទៅវិញ៕ (ដោយ)៖ លីហេង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


