ព័ត៌មានជាតិ
ពលរដ្ឋនៅតំបន់បិទខ្ទប់ សង្កាត់បឹងសាឡាង ១៦៥ គ្រួសារ បានទទួលអំណោយពីសម្តេចទាំងទ្វេ
ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បាននាំយកចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ១៦៥ គ្រួសារ ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងអស់ កុំភ័យព្រួយឱ្យសោះសម្ដេចទាំងទ្វេមិនទុកឱ្យបងប្អូនអត់ស្បៀងដាច់ខាត ដោយសម្តេចមានតំណាងនៅគ្រប់កន្លែងជួយបងប្អូនភ្លាមៗតែម្តង ដោយអំណោយទាំងនេះ ក្នុង០១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវ ត្រីខ និងមី។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ សីហាម្សិលមិញ បានសម្រេចបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលការបិទខ្ទប់នេះ គឺក្រោយពីមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍។

ក្នុងសេចក្តីសម្រេចនោះ គឺត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូលនូវច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ៣៦២ ស្ថិតក្នុង ភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ រហូត ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) នៅក្នុងសហគមន៍៕



អត្ថបទ៖ ស្រីរត្ន័
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


