ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌទួលគោក ស្នើសុំឱ្យអាជ្ញាធរជួយបើកផ្លូវ៣២៤Z និង ស្តារប្រព័ន្ធលូ ដើម្បីបញ្ចៀសការលិចលង់ក្នុងរដូវវស្សា
ប្រជាពលរដ្ឋេស់នៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានលើកឡើងជាសំណើរនិងសំណូមពរមួយចំនួន ពិសេសស្នើ សុំ ឱ្យអាជ្ញាធរខណ្ឌជួយជួសជុល បើកផ្លូវ ៣២៤Z ដាក់អំពូលភ្លើង ដាំដើមឈើ និង សុំឱ្យស្តារប្រព័ន្ធលូនៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

ការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៤ នាព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៦នេះ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក លោក ជា ពិសី អភិបាលខណ្ឌនិងលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក។


ក្នុងវេទិកានេះប្រជាពលរដ្ឋរស់នៅភូមិ៨ សង្កាត់បឹងសាឡាង បានស្នើសុំឱ្យរដ្ឋបាលខណ្ឌទួលគោកជួយបើកផ្លូវ៣២៤Z ដែលពលរដ្ឋបានស្នើសុំឱ្យជួយអន្តរាគមនបើកផ្លូវនេះអស់រយៈពេល១៩ឆ្នាំហើយ ពោលគឺតាំងពីឆ្នាំ២០០៧មកម្លេះ តែមកដល់ពេលនេះ មិនទាន់ដោះស្រាយចេញនូវឡើយទេ បើទោះបីសំណើរនេះបានដល់រដ្ឋបាលរាជធានីភ្នំពេញហើយក្តី។
បន្ថែមពីនេះប្រជាពលរដ្ឋក៏បានស្នើសុំឱ្យ ជួយដាំដើមឈើ ជួសជុល ផ្លូវនិងសុំឱ្យស្តារប្រព័ន្ធលូ៦ខ្សែ នៅម្តុំផ្សារនាគមាស ក្នុងសង្កាត់ផ្សារដើមគរ ។សុំដាក់អំពូលភ្លើងដែលដាច់ និង សុំឱ្យស្តារប្រព័ន្ធលូនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣។


ជុំវិញសំណើររបស់ប្រជាពលរដ្ឋទាំងនេះ លោកជា ពិសី អភិបាលខណ្ឌបានឡើង ឆ្លើយបំភ្លឺភ្លាមៗជូនប្រជាពលរដ្ឋ ទាំងការស្នើសុំបើកផ្លូវ៣២៤Z ការសុំជួសជុលផ្លូវ និង សុំឱ្យស្តារប្រព័ន្ធលូ៦ខ្សែជាដើម។ ការងារទាំងនេះ អ្វីដែលថ្នាក់ខណ្ឌដោះស្រាយបាន យើងដោះស្រាយភ្លាមៗតែម្តង ហើយអ្វីដោះស្រាយមិនទាន់បាន រដ្ឋបាលខណ្ឌនឹងស្នើសុំបន្តទៅ ថ្នាក់រាជធានីភ្នំពេញបន្តទៀត សំខាន់រាល់សំណើររបស់ប្រជាពលរដ្ឋ ក្នុងនាមអាជ្ញាធរជាម៉ែឳពួកគាត់ ត្រូវតែខិតខំធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព និងធ្វើឱ្យបាន។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក
លោក ឱម យិនទៀង បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់ ។ ការពិភាក្សា និងពិគ្រោះយោបល់ប្រឹក្សាខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលខណ្ឌ យកទៅដោះស្រាយ កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែ ល្អប្រសើរ ។

ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពរបានឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យ គណៈអភិបាលខណ្ឌយកទៅកែលម្អឡើងវិញ ឱ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។
ពាក់ព័ន្ធទៅនឹងពលរដ្ឋនៅសង្កាត់បឹងសាឡាង សុំជួយបើកផ្លូវ៣២៤Z លោក បានបញ្ជាក់ថា៖ ផ្លូវ៣២៤Zនេះ បើតាមការបញ្ជាក់ពីអាជ្ញាធរ គឺពលរដ្ឋបានស្នើសុំអស់រយៈពេល១៩ឆ្នាំហើយ។ ផ្លូវនេះមានផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រជាពលរដ្ឋភាគច្រើនលើសលុបបានឯកភាពឱ្យកាត់ផ្ទះរបស់ខ្លួន ដើម្បីបើកផ្លូវមួយខ្សែនេះ មានតែពលរដ្ឋ៣គ្រួសារប៉ុណ្ណោះដែលលំនៅដ្ឋានរបស់ពួកគាត់នៅលើទ្រូងផ្លូវទាំងស្រុងមិនព្រម។ ចំពោះបញ្ហានេះ អាជ្ញាធររាជធានីភ្នំពេញ សមល្មម ដោះស្រាយបើកផ្លូវនេះហើយ ព្រោះយើងបានយោគយល់ឱ្យពួកគាត់ យកទ្រូងផ្លូវនេះបើកអាជីវកម្មរកស៊ីអស់១៩ឆ្នាំហើយ៕ អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


