ព័ត៌មានជាតិ
មិនទាន់មានព័ត៌មានផ្លូវការ ជុំវិញដំណឹងដែលថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានការអនុញ្ញាត នាំចូលវ៉ាក់សាំង នៅ ឡើយទេ
មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងដំណឹងដែលថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានការអនុញ្ញាត ឲ្យនាំចូលវ៉ាក់សាំង Pfizer និង Moderna ពីសហរដ្ឋអាមេរិកនោះ។
កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានការផ្សព្វផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រងវ៉ាក់សាំង PfizerBiontech និង Moderna ពី សហរដ្ឋអាមេរិក ដល់អ្នកដែលអាចមានលទ្ធភាព នឹងត្រូវការប្រភេទវាក់សាំងទាំងនេះ ហើយត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងទាំងនេះ។

យ៉ាងណាក៏ដោយ គិតមកដល់ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ Royal Phnom Penh ក៏ដូចជាគេហទំព័រមន្ទីរពេទ្យមួយនេះ មិនទាន់បានបង្ហាញព័ត៌មានខាងលើនេះដែរ។ ម្យ៉ាងទៀត អ្នកសារព័ត៌មានកម្ពុជាថ្មី បានទាក់ទងតាមទូរស័ព្ទ ដែលដាក់នៅលើទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យ Royal Phnom Penh ដើម្បីសាកសួរព័ត៌មាននេះបន្ថែម តែទូរស័ព្ទមិនអាចទាក់ទងបាន។
បើតាមទំព័រហ្វេសប៊ុកឈ្មោះ CMS-Cam Medical Services បានឲ្យដឹងថា «ព័ត៌មានស្តីពីមន្ទីរពេទ្យរ៉ូយ៉ាល់ បានទទួលសិទ្ធិ ក្នុងការទិញវ៉ាក់សាំង Pfizer គឺយើងបានដកស្រង់ចេញពី AEMC-Advance European Medicare Center។ សូមជ្រាបជាព័ត៌មាន ទន្ទឹមគ្នានោះ មន្ទីរពេទ្យរ៉ូយាល់ បានផ្តល់ព័ត៌មាន មកយើងខ្ញុំថា មន្ទីរពេទ្យមិនទាន់មានព័ត៌មានផ្លូវការ ជាក់លាក់ណាមួយ នៅឡើយទេ»។

ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាត ឲ្យវិស័យឯកជន អាចស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាល ឲ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្រសួងសុខាភិបាល លើកឡើងថា «ក្នុងគោលបំណងសំដៅ ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ-និហរ័ណឱសថ អាចធ្វើការស្នើសុំ នាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែង ផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិការឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់»៕ (ដោយ)៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី