Connect with us

ព័ត៌មានជាតិ

មានជនក្លែងបន្លំមួយក្រុម ចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញា គណបក្សប្រជាជនកម្ពុជា

បានផុស

នៅ

ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានចេញលិខិតមួយ ដោយជម្រាបជូន​ប្រធាន​គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័នថា កាលពីពេលថ្មីៗនេះ មានជនក្លែងបន្លំមួយក្រុម បាន​ចេញលិខិតឧទ្ទេសនាម ដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា «កម្លាំងសហប្រតិបត្តិការ កសាងសមាជិកគណបក្ស ជូនសម្ដេចតេជោ»។ ក្រុមនេះ បានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បី​សុំ​ចុះបំពេញបេសកកម្ម កសាងសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងករណីពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះករណីនេះ ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សូមច្រាលចោលទាំងស្រុង នូវសកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុមនេះ ក៏ពុំ​មាន​ការចាត់តាំង ចេញពីអង្គការចាត់តាំងណាមួយ របស់គណបក្សប្រជាជនកម្ពុជាឡើយ។

ខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «ដូចជម្រាបជូនខាងលើ សូម​គ​ណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន ត្រួតពិនិត្យ និងស្នើសុំឲ្យ អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម