ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់សុខាភិបាល៖កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមហន្តរាយសុខភាពសាធារណៈ
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ក្នុងពេលនាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនដល់លោកតា លោកយាយ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តកំពង់ចាមនៅថ្ងៃទី ៦ ខែសីហានេះថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមហន្តរាយសុខភាពសារធារណៈ ដូច្នេះប្រសិនបើយើងទាំងអស់គ្នាមិនចាប់ផ្ដើមចូលរួមគោះជួងដើម្បីឱ្យភ្ញាក់រលឹកទាំងអស់គ្នានោះទេ យើងនឹងចៀសមិនផុតមហន្តរាយសុខភាពសាធារណៈនេះទេ។

លោកស្រីឱ្យដឹងថា នៅពេលណាវីរុសកូវីដ១៩ រាតត្បាតទូទាំងសហគមន៍ តើទៅជាយ៉ាងណា? តាមពិតយើងអាចការពារបាននូវការចម្លង អាស្រ័យទៅលើការកែប្រែនូវអត្តចរិតរបស់បុគ្គលនីមួយៗ ដែលត្រូវចេះចាប់យកនូវរបៀបរបបនៃការការពារខ្លួន អនុវត្តឱ្យបានជាប់ជាប្រចាំ នូវការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាត និងកុំចូលទៅកន្លែងមនុស្សច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


