ព័ត៌មានជាតិ
កំណាត់ផ្លូវសហព័ន្ធរុស្ស៊ី និងប្រព័ន្ធលូ ដែលខូចខាត ដោយការដ្ឋានសំណង់ ក្រុមហ៊ុនប៊ូយ៉ុង ត្រូវបានជួសជុលឡើងវិញ
កំណាត់ផ្លូវ និងប្រព័ន្ធលូ ដែលទទួលរងការខូចខាត បាក់បែក រាប់រយម៉ែត្រ ដោយការដ្ឋានសំណង់ក្រុមហ៊ុន ប៊ូយ៉ុង នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន តាមបណ្តោយមហាវិថីសហព័ន្ធរុសស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបាន ក្រុមហ៊ុនធ្វើការជួសជុល សងរដ្ឋបាលរាជធានីភ្នំពេញវិញហើយ។
មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែសីហានេះថា កាលពីសប្ដាហ៍មុន និងនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុនប៊ូយ៉ុង បានដាក់គ្រឿងចក្រ ធ្វើការជួសជុលផ្លូវប្រវែង ជា៣០០ម៉ែត្រ និងដាក់ប្រព័ន្ធ លូថ្មី នៅកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី នៅមុខទីតាំងក្រុមហ៊ុនរបស់ខ្លួន សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ក្រោយពីបានធ្វើឲ្យខូច និងបែកបាក់ កាលពីឆ្នំា២០២០កន្លងទៅ ហើយមកដល់ពេលនេះ សកម្មភាពនៃការជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូថ្មីនេះ ជិតរួចរាល់ហើយ។ ក្រុមហ៊ុនប៊ូយ៉ុង ជាក្រុមហ៊ុនសំណង់ របស់ប្រទេសកូរ៉េ មានទីតាំងនៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ត្រីដដែលបានបញ្ជាក់ថា កាលពីខែមករាឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមហ៊ុនប៊ូយ៉ុង ធ្វើការជួសជុលផ្លូវដែលខូច និងដាក់ប្រព័ន្ធលូថ្មី សងមករដ្ឋបាលរាជធានីភ្នំពេញវិញ ព្រោះតែក្រុមហ៊ុនបានយករថយន្តដឹកស៊ីម៉ង់ត៍ ដឹកដែក ដឹកខ្សាច់ និងដឹកថ្ម មកចតលើទ្រូវថ្នល់ លើគម្របលូ បណ្ដាលឲ្យបែកបាក់បែក ខូចខាត ផ្លូវសហព័ន្ធរុស្ស៊ី នៅខាងមុខក្រុមហ៊ុននេះ ប្រវែងជាង៣០០ម៉ែត្រ និងទទឹងជាង៤ ម៉ែត្រ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនធ្វើការជួសជុលសងវិញ តាមការសន្យាហើយ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្លាប់បានចុះ ទៅពិនិត្យដីបាក់ស្រុត នៅមុខក្រុមហ៊ុនប៊ូយ៉ុង ខណៈក្រុមហ៊ុនជីកយកអាចម៌ដី ជ្រៅទៅខាងក្រោមដើម្បីធ្វើចំណត បានបណ្តាលឲ្យដីស្រុត និងបាក់ជិតមកដល់ផ្លូវសហព័ន្ធរុស្សី ហើយនៅពេលចុះពិនិត្យនោះ លោកឃួង ស្រេង បានបញ្ជាឲ្យក្រុមហ៊ុនប៊ូយ៉ុង ចាត់វិធានការជាបន្ទាន់ ក្នុងការបុកស៊ីផាយ ឬរបាំងដែក ដើម្បីទប់ស្កាត់ធ្វើយ៉ាងណា កុំឲ្យបាក់ដីបន្តទៀត។
បើមិនដូច្នេះ វានឹងឈានដល់បាក់ដី ផ្តាច់មហាវិថីសហព័ន្ធរុស្សី ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីព្រោះជាផ្លូវអន្តរ ជាតិយ៉ាងសំខាន់តភ្លាប់ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកណ្ដាលរាជធានីភ្នំពេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះខាង ក្រុមហ៊ុនបានធ្វើការជួសជុលសងវិញ តាមការសន្យាហើយ៕ (ដោយ)៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


