ព័ត៌មានជាតិ
បុរសម្នាក់ ដែលបើកឡានដឹកដី បែនដីដាក់លើផ្លូវនោះ ត្រូវតុលាការចេញដីកា បង្គាប់ឲ្យឃុំខ្លួនហើយ
ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក អាត ច័ន្ទដារា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកឡានដឹកដី បន្ទាប់ពីបុគ្គលរូបនេះ បើកឡានចាក់ដីបិទផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ នៅលើផ្លូវលេខ២០អា ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុនេះ ព្រោះខឹងមន្ត្រីជំនាញចាប់ឡានរបស់ខ្លួន ដឹកលើសទម្ងន់។
តាមដីការបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា ជននេះត្រូវបានដាក់ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «រត់គេចខ្លួន» ប្រព្រឹត្តនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ហើយបទល្មើសព្រហ្មទណ្ឌ ផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។

ចំណែកស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទី ក្រុមចម្រុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដីដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល។ បន្ទាប់មក ក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ច ធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។
លុះមកដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ បើករថយន្ដដឹកដី មានទីលំនៅ ភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក រថយន្ត១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 លេខតួ KMCPB 18SP2C020096 លេខម៉ាស៊ីន D6CA2064341។
ពាក់ព័ន្ធនឹងគោលជំហរ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅលើក្រុមរថយន្តដឹកលើសទម្ងន់នេះ លោក គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី កាលពីថ្ងៃម្សិលមិញថា «កន្លងមកឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏ដូចជាអ្នកនាំពាក្យ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឆ្លើយជាច្រើនលើក ជាមួយអ្នកសារព័ត៌មានរួចហើយ ថ្វីត្បិតតែមានការតវ៉ា ត្បិតតែមានចេតនា បិទផ្លូវអីផ្សេងៗ គឺជារួមជាគោលជំហរបស់ក្រសួង គឺសុំឲ្យអនុវត្តតាមច្បាប់ គឺមិនអាចធ្វើអ្វី ទៅតាមការចង់បានរបស់ពួកគាត់ទេ»៕ (ដោយ)៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ