Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ផ្សារ​ សិរីសោភ័ណ​ បណ្តោះអាសន្ន​ ក្រោយរកឃើញអាជីវករ ១៧នាក់ វិជ្ជមានកូវីដ

បានផុស

នៅ

(បន្ទាយមានជ័យ​)៖​ សេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា អាជ្ញាធរក្រុងសិរីសោភ័ណ បាន​ចុះបិទខ្ទប់ ផ្សារ​សិរីសោភ័ណ​ ជាបណ្ដោះអាសន្ន ក្រោយពីមានការ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩​ ជាអាជីវករលក់ដូរនៅផ្សារ​។ ការបិទខ្ទប់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤​ ខែសីហា​២០២១ ដោយលោក អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ អមដំណើរដោយ​លោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាព ក្រុងសិរីសោភ័ណ​។

សូមជម្រាបថា ផ្សារសិរីសោភ័ណ​ ស្ថិតនៅភូមិ៣​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ។ ចំពោះការបិទខ្ទប់ផ្សារនេះ គេសង្កេតឃើញ អាជីវករអ្នកពាក់ព័ន្ធ បានទៅយកសំណាក តេស្តរកកូវីដ-១៩ ជាង៦០០នាក់។ ជាលទ្ធផលបឋមបានរកឃើញ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧នាក់៕ (ដោយ)៖ ពៅ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម