ព័ត៌មានជាតិ
មេឃុំកំពង់ថ្កូវ ទទួលមរណភាព ដោយសារជំងឺកូវីដ-១៩
មេឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ នៃខេត្តសៀមរាប លោក លន់ រួប បានទទួលមរណភាព នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅវេលាម៉ោង១០ និង៥០នាទី ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ នេះបើតាមការឲ្យដឹងពីអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ។
អ្នកឧកញ៉ា សៀង ណាំ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានសរសេរថា «ខ្ញុំបាទ មានការសោកស្តាយ ដោយឃុំកំពង់ថ្កូវ បានបាត់បង់នូវមេឃុំដ៏ល្អម្នាក់ គឺលោក លន់ រួប លោកគឺជាបុគ្គលដែលមានចរិកសុភាពរាបសារ ស្លូតបូត និងជាទីគោរពស្រលាញ់ នៃប្រជាជនឃុំកំពង់ថ្កូវ លោកមេឃុំ លន់ រួប គាត់បានលះបង់កម្លាំងកាយ កម្លាំងចិត្ត បម្រើប្រទេសជាតិ អស់រយៈពេល៤២ឆ្នាំ ដោយមិនគិតអំពីការនឿយហត់ និងបានចូលរួម ការពារ និងអភិវឌ្ឍ ឃុំកំពង់ថ្កូវ ឲ្យទទួលបានការរីកចម្រើន គ្រប់វិស័យ រហូតមកដល់ដង្ហើមចុងក្រោយនេះ»។
តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបរូបនេះ បានសរសេរបន្តថា «ខ្ញុំបាទ សូមចូលរួមរំលែកនូវមរណទុក្ខ ដ៏សែនក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព។ ខ្ញុំបាទ សូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោកមេឃុំ លន់ រួប បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


