Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ ឧបត្ថម្ភ​ភេសជ្ជៈ​ចំនួន ១០ ម៉ឺន​ដប ដើម្បី​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃកូ​វីដ​-១៩

បានផុស

នៅ

​កាលពី​ថ្ងៃទី​១៣ សីហា ២០២១ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ខេ​ម​ប្រ៊ូ​វ បានប្រកាស​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ នៅ​ខេត្ត​ទាំង ៨ ជាប់​ព្រំដែន​ប្រទេស​ថៃ និង​ខេត្ដ​ផ្សេងទៀត ដែល​កំពុង​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​កូ​វីដ ជាពិសេស​ជាពិសេស​វីរុស​បម្លែង​ថ្មី Delta ដោយបាន​ឧបត្ថម្ភ​ទឹក​ពិសា​អង្គរ​ពូ​រ៉ូ និង​ភេសជ្ជៈ Sting Espresso របស់ខ្លួន សរុប​ចំនួន ១០ ម៉ឺន​ដប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទឹក​ពិសា និង​ភេសជ្ជៈ​ទាំងនេះ ត្រូវបាន​ឧបត្ថម្ភ​ដល់​រដ្ឋបាលខេត្ត​ទាំង​៨ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ សៀមរាប កោះកុង និង​ខេត្ដ​មួយចំនួន​ផ្សេងទៀត​។

​លោក Onno Rombouts អគ្គនាយក​គ្រប់គ្រង​ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍ថា «​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​លោក Onno Rombouts អគ្គនាយក​គ្រប់គ្រង​ខេ​ម​ប្រ៊ូ​វ បាន​មានប្រសាសន៍ថា «​នេះ​គឺជា​ពេលវេលា​ដ៏​លំបាក​សម្រាប់​យើងទាំងអស់គ្នា ដែល​ត្រូវ​ចូលរួម​ទាំងអស់គ្នា។ យើង​សង្ឃឹមថា ការបរិច្ចាគ និង​ការរួមចំណែក​របស់​យើង​អាចជួយ​សម្រាល​តម្រូវកា​រ​ចាំបាច់​នៅក្នុង​តំបន់ ជាពិសេស​អាចឆ្លើយតប​បន្ទាន់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក មណ្ឌល​ព្យាបាល​កូ​វីដ​-១៩ ក៏ដូចជា​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វាហាប់​របស់​បុគ្គលិក​សុខាភិបាល ក្រុមការងារ​ជួរមុខ និង​សហគមន៍​ងាយ​រងគ្រោះ​»​។ លោក​ក៏​ឆ្លៀតឱកាស​នេះ ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល រួមទាំង​បុគ្គលិក​សុខាភិបាល​គ្រប់​ជាន់ថ្នាក់ ក្រុមការងារ​ជួរមុខ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។

​គិត​ត្រឹម​ថ្ងៃនេះ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​ឧបត្ថម្ភ​ភេសជ្ជៈ​របស់ខ្លួន​ជាង ១​ម៉ឺន កេស រួចមកហើយ ដើម្បី​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ក៏ដូចជា​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​វីរុស​នេះ​នៅ​កម្ពុជា។ ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ បាន​លើកឡើងថា ក្នុងនាម​ជា​វិស័យ​ឯកជន និង​ស្របតាម​ចក្ខុវិស័យ​របស់ខ្លួន «​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ទាំង​ថ្ងៃនេះ និង​ថ្ងៃស្អែក​» យើង​នៅតែ​បន្ដ​ចូលរួម​ជាមួយ​សហគម​ន៍ ប្រយុទ្ធប្រឆាំង​ជាមួយ​វីរុស​ដ៏​កាច​សាហាវ​នេះ​។​

​រួមគ្នា យើង​នឹង​ឈ្នះ កូ​វីដ​-១៩!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ឆេះសាឡាងនៅជិតកោះ Sulawesi ប្រទេសឥណ្ឌូណេស៊ីសម្លាប់មនុស្ស៥នាក់

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រឡងគិតលេខរហ័សកម្រិតអន្តរជាតិ ដែលមានសិស្សចូលរួម៤០ប្រទេស

ជីវិតកម្សាន្ដ៩ នាទីutes មុន

ជីវិត ត្រចៀកកាំ ធ្លាប់តែល្បីល្បាញ ពេលនេះសូម្បីតែកេរ្តិ៍ឈ្មោះក៏លែងមានអ្នកស្គាល់

កីឡា១៣ នាទីutes មុន

អ្នក​គាំទ្រ​កំពុង​ពេញ​ចិត្ត ខ្សែ​បម្រើ ៣ នាក់​នៅ​ក្រុម​ U23 កម្ពុជា តែ​ត្រូវ​បង្កើន​ខ្សែ​ប្រយុទ្ធ​

ព័ត៌មានជាតិ១៨ នាទីutes មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មច្រានចោលព័ត៌មានប្រតិដ្ឋជុំវិញការផ្លាស់ប្ដូរបទពិសោធការងារជាមួយប្រទេសផ្សេង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

កីឡា២៣ ម៉ោង មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

Sokha Hotels

ព័ត៌មានពេញនិយម