Connect with us

ព័ត៌មានជាតិ

មានផ្ទៃពោះជាង២ខែ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនព្រោះខូចចិត្តនឹងប្តី

បានផុស

នៅ

ស្ត្រីម្នាក់ដើរយំឡើងលើស្ពានជ្រោយចង្វារដើម្បីលោតទឹកសម្លាប់ខ្លួនតែត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ទាន់ពេលវេលា បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះរូបនោះបានជិះម៉ូតូកង់បីមួយគ្រឿងមកឈប់លើស្ពានជ្រោយចង្វារ ពេលដែលចុះពីលើម៉ូតូកង់បីហើយស្ត្រីរូបនោះបានដើរ​យំឡើងលើស្ពានដល់ពាក់កណ្តាលស្ពានក៏មានបំណងបម្រុងលោតទឹកសម្លាប់ខ្លួន តែខណៈនោះក៏ត្រូវបានប្រជាពលរដ្ឋក៏ដូចជាអ្នកដំណើរនាំគ្នាឈប់យានយន្តស្ទុះចុះចាប់ឃាត់នាងទាន់ពេល រួចក៏នាំគ្នាបណ្តើរនាងឲ្យចុះមកក្រោមវិញ ព្រមសួរនាំទៅនាងបានប្រាប់ថា នាងឈ្មោះ ស្រះ ល័ក្ខ អាយុជាង២០ឆ្នាំ មានផ្ទៃពោះ​២​ខែ សព្វថ្ងៃស្នាក់នៅម្តុំកាំកូស៊ីតធី និងមានស្រុកកំណើតនៅខេត្តតាកែវ។ មូលហេតុដែលធ្វើឲ្យនាងមកលោតទឹកសម្លាប់ខ្លួននេះ ដោយសារតែនាងពិបាកចិត្តនឹងប្ដីរបស់ខ្លួន។ តែនាងមិនបានបញ្ជាក់ពីមូលហេតុដែលប្តីនាងធ្វើឲ្យខូចចិត្តនោះទេ។

បន្ទាប់ពីអ្នកជិតខាងបានលួងលោមនាងចុះមកក្រោមរួចផុតពីការប៉ុនប៉ងសម្លាប់ខ្លួនហើយនោះ នាងក៏បាន​ជិះម៉ូតូឌុបត្រឡប់ទៅផ្ទះវិញតែម្ដង៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម