ព័ត៌មានជាតិ
សងសឹកគំនុំចាស់ ដកកាំបិតប៉័ងតោកាប់២កាំបិតចំកញ្ចឹង ក
ជនសង្ស័យម្នាក់ ដោយសារខឹងជនរងគ្រោះព្រួតវាយខ្លួនកន្លងមក បានយកកាំបិតប៉័ងតោកាប់ចំកញ្ចឹងកខាងក្រោយដេរចំនួន១៥០ថ្នេរកាលពីវេលាម៉ោង១៩និង២០នាទីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ តែរំលង១ថ្ងៃត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែសីហា ក្នុងភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី សំអុល ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាងដែក នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ អួន រដ្ឋា ហៅថាភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវជនសង្ស័យកាប់ចំនួន០២កាំបិតរងរបួសធ្ងន់ត្រង់កញ្ចឹងកខាងក្រោយដេរចំនួន១៥០ថ្នេរ(បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ)។
សមត្ថកិច្ចបានដកហូតកាំបិតប៉័ងតោដងឈើចំនួន០១ -ម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់)ចំនួន០១គ្រឿងគ្មានផ្លាកលេខ(ជារបស់ជនសង្ស័យបន្សល់នៅកន្លែងកើតហេតុ)។
យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះកំពុងតែជួសជុលម៉ូតូរបស់ខ្លួននៅខាងមុខផ្ទះ(កន្លែងកើតហេតុ)ជាមួយនឹងបងប្អូន។ លុះដល់ម៉ោងកើតហេតុស្រាប់តែឃើញមានជនសង្ស័យបានជិះម៉ូតូម៉ាកយ៉ាម៉ាហាហ្វ្រេស(ចាស់)មកឈប់លើផ្លូវបេតុងខាងមុខផ្ទះជនរងគ្រោះហើយបានដើរចូលសំដៅទៅរកជនរងគ្រោះ និងបានដកកាំបិតប៉័ងតោចេញពីចង្កេះខោកាប់ទៅលើជនរងគ្រោះចំកញ្ចឹងកផ្នែកខាងក្រោយចំនួនពីរកាំបិត ទើបបងប្អូនរបស់ជនរងគ្រោះដែលអង្គុយនៅក្បែរនោះឃើញបានចូលទៅជួយហើយជនសង្ស័យក៏ទម្លាក់កាំបិតចោលហើយរត់គេចខ្លួនចូលព្រៃឬស្សីបាត់។

ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារនិងសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃរាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុភ្លាមៗនោះសមត្ថកិច្ចបានទទួលព័ត៌មាននិងបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្វែងរកជនសង្ស័យតែរកមិនឃើញសោះ។ លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០ទើបកម្លាំងសមត្ថកិច្ចជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍ទួលព្រេជ ប៉ុស្ដិ៍សំរោងលើ ប៉ុស្ដិ៍ម្កាក់ បានចុះទៅដល់ទីតាំងផ្ទះរបស់ជនសង្ស័យនៅភូមិខ្នា ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏ប្រទះឃើញជនសង្ស័យកំពុងលាក់ខ្លួននៅក្នុងផ្ទះ ឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំតាមនីតិវិធីច្បាប់។

ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារប្រហែលប្រាំថ្ងៃមុនជនរងគ្រោះនិងបក្ខពួកបានព្រួតគ្នាវាយមកលើខ្លួនម្ដង ទើបខ្លួនយកកាំបិតប៉័ងតោសៀតក្នុងចង្កេះខោហើយជិះម៉ូតូទៅផ្ទះជនរងគ្រោះ ហើយកាប់ទៅលើជនរងគ្រោះចំនួន០២កាំបិត ហើយក៏រត់គេចចូលព្រៃឬស្សីតែម្ដង។ រហូតដល់ម៉ោងប្រហែលបួនជិតភ្លឺទើបខ្លួនដើរចេញពីព្រៃឬស្សីទៅចូលដេកនៅក្នុងផ្ទះវិញ។ ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមានចំពោះការធ្វើតេស្ដទឹកនោមលទ្ធផលមានសារធាតុញៀននៅក្នុងទឹកនោម។-ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


