សន្តិសុខសង្គម
សិស្សមួយក្រុមព្រួតវាយសិស្សម្នាក់ នៅក្នុងវិទ្យាល័យច្បារអំពៅ ត្រូវសមត្ថកិច្ចឃាត់បាន២នាក់ យកមកអធិការខណ្ឌច្បារអំពៅ
បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គម ករណីសិស្សវិទ្យាល័យច្បារអំពៅ ៥ ទៅ ៦ ព្រួតវាយភាគីម្ខាងទៀតជាសិស្សដូចគ្នា នៅក្នុងសាលាដោយសារតែប៉ះពាក្យសម្ដីឌឺដង។ កម្លាំងសមត្ថកិច្ចបានធើ្វការស្រាវជ្រាវឃាត់ខ្លួនបាន២នាក់ ចំណែកអ្នកពាក់ព័ន្ធសមត្ថកិច្ចកំពុងស្វែងរកបន្ត។

គួររំលឹកថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ម៉ោង១០:៣០នាទីព្រឹក នៅវិទ្យាល័យច្បារអំពៅ មានសិស្សមួយក្រុមព្រួតគ្នាវាយសិស្សម្នាក់រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល ។ បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលមកដាក់ពាក្យបណ្ដឹងមានឈ្មោះ សូនី ហេងលី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង០៩:០០នាទី កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនសិស្សបង្ក០២នាក់ ៖ ឈ្មោះ ស. វ ភេទប្រុស មុខរបរសិស្ស ស្នាក់នៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និង ឈ្មោះ ត.ស.រ.ម ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ សូមបញ្ជាក់ថា ចំពោះក្មេងៗដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ ខាងលើមានសុទ្ធតែមានអាយុក្រោម១៥ឆ្នាំ។


ចំពោះមូលហេតុរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ព្រួតវាយគ្នាក្នុងសាលានេះដោយសារតែសិស្សរងគ្រោះនិងបង្កនិយាយ ពាក្យសម្ដីឌឺដងដាក់គ្នា។
បច្ចុប្បន្នសិស្សបង្កខាងលើត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួនទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយកមកអនុវត្តតាមនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


