ព័ត៌មានជាតិ
អំណោយសប្បុរសជន ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ ខេត្តស្វាយរៀង
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក សោម សុធា អគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ឧបត្ថម្ភដល់ដំណើការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង ។
មានប្រសាសន៍ក្នុងឪកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណដល់លោកអគ្គនាយកគម្រោងអចលនទ្រព្យភូមិមរតក ដែលកន្លងមកតែងតែឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តនូវអំណោយ និងថវិការជាបន្តបន្ទាប់សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ទាំងនេះសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។



ឯកឧត្តមបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩មានការថមថយក៏ពិតមែននាពេលបច្ចុប្បន្ន ក៏គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែ ចំលងឲ្យមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ ៣កុំ ៣ការពារ ជាដើម។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អំណោយទាំងនោះរួមមាន៖ អង្ក១០តោន ម៉ាស១០កេសធំ អាល់កុល២៥កាន និងថវិកា មួយចំនួនទៀត ជូនដល់គណៈកម្មការប្រឆាំងជំងឺកូវីដ-១៩ខេត្តស្វាយរៀង៕
អត្ថបទ៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi



