ព័ត៌មានជាតិ
មេខ្យល់៣នាក់ត្រូវបានឃុំខ្លួនក្រោយកម្លាំងស្នងការខេត្តបាត់ដំបងបញ្ជូនដល់តុលាការ
ខេត្តបាត់ដំបង៖ មេខ្យល់ចំនួន៣នាក់ត្រូវបានតុលាកាសម្រេចឃុំខ្លួន ក្រោយសមត្ថកិច្ចឈរជើងតាមបន្ទាប់ព្រុំដែនឃាត់ខ្លួន ខណៈពួកគេទាំង៣នាក់បាននាំពលករខ្មែរចំនួន៣៨នាក់ប៉ុនប៉ងឆ្លងដែនចូលក្នុងទឹកដីថៃខុសច្បាប់កាលពីពេលថ្មីៗកន្លងទៅនេះ។
លោកវរសេនីយ៍ឯក ប៊ន់ វណ្ណារ៉ា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ជនសង្ស័យទាំង៣នាក់ដែលជាមេខ្យល់បាននាំពលករខ្មែរជាច្រើននាក់ប្រុងឆ្លងដែនចូលក្នុងទឹកដីថៃ ហើយត្រូវកម្លាំងការពារតំបន់ព្រំដែនចម្រុះឃាត់ខ្លួនបានកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១មកនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយនៅក្នុងពន្ធនាគាខេត្តបាត់ដំបង ក្រោយការិយាល័យជំនាញបញ្ជូនដល់ដៃតុលាការ។
លោកបន្តថា ជនល្មើសទាំងបីនាក់ខាងលើរួមមាន ១. ឈ្មោះ ជ្រី សុហេង ភេទប្រុសអាយុ២១ឆ្នាំ ២. ឈ្មោះ ជ្រ សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់រស់នៅភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបងនិងទី៣ ឈ្មោះ ផាន់ នីឌី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិនិមិត្ត ឃុំស្រកា៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ការឃាត់ខ្លួនមេខ្យល់ទាំង៣នាក់ខាងលើនេះអនុវត្តឡើងដោយកម្លាំងផ្នែកជំនាញជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលតាសែន ចុះឃាត់ខ្លួនបានរួមជាមួយពលករខ្មែរចំនួន៣៨នាក់ផ្សេងទៀតទៀត ខណៈពួកគេកំពុងនាំគ្នាធ្វើដំណើរដោយថ្មើរជើងកាត់ព្រៃឫស្សីឆ្ពោះទៅកាន់ប្រទេសថៃ ត្រង់ចំណុចស្ពានអូតចម្លង ស្ថិតក្នុងភូមិអូរចម្លង ឃុំតាសែន ស្រុកកំរៀង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ