ព័ត៌មានជាតិ
មេខ្យល់ ម្នាក់នាំពលករ២នាក់បម្រុងទៅរកការងារធ្វើនៅស្រុកថៃ ដោយខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបញ្ជូនទៅតុលា
បន្ទាយមានជ័យ ៖ កម្លាំងកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ដល់ចំណុចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឃាត់មនុស្សចំនួន៣នាក់ ក្នុងនោះស្ត្រីម្នាក់ ដែលមានបំណងឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ។ក្នុងចំណោម៣នាក់នោះមានមេខ្យល់១នាក់ ឈ្មោះប៉ិ ម៉ៅ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រី ឃួន ជឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតមេខ្យល់ខាងបាន កងកម្លាំងការពារព្រំដែនបានបញ្ជូនមកប្រគល់ឲ្យទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។ ចំណែកពលករចំនួន២នាក់ត្រូវបានកម្លាំងកងការពារព្រំដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័ក អូរបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មេខ្យល់ឈ្មោះ បុិ ម៉ៅ ក្រោយពីកម្លាំងការិយាល័យជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថា រូបគេពិតជាបានដឹកពលករប្រុស ស្រី ចំនួន២នាក់ ដោយម៉ូតូបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ពិតប្រាកដមែន ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថាដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យនិងវត្ថុតាងម៉ូតូត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់ហើយ៕

ដោយ ៖ វ៉ាន់ ណាង



-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


