ព័ត៌មានជាតិ
មេខ្យល់២នាក់ ត្រូវឃាត់ខ្លួន ខណៈផ្គើននឹងច្បាប់នាំពលករឆ្លងដែនខុសច្បាប់
សមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែន បានឃាត់មេខ្យល់២នាក់ ដែលបម្រុងនាំពលករច្រើននាក់ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីផ្លូវច្បាប់។
លោកវរសេនីយ៍ឯកហេង បារាំងអធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ទាំង២នាក់ ក្នុងចំណោមពលករជាច្រើននាក់នេះ ធ្វើឡើងចំនួន២ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី០៥ និងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយករណីទី១កម្លាំងផ្នែកជំនាញ បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនពលករខ្មែរ បានចំនួន៩នាក់ ខណៈដែលពួកគេប្រុងឆ្លងដែនចូលប្រទេសថៃ នៅត្រង់ចំណុចច្រកទ្វារព្រំដែនអូររំដូល ក្នុងភូមិអូរថ្មីឃុ ឃុំពេជ្រចិន្តា និងករណីទី២ឃាត់ខ្លួន បានបុរសមេខ្យល់ចំនួន២នាក់ទៀត នៅត្រង់ចំណុចរង្វង់មូល ក្នុងភូមិភ្នំតូចឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលអ្នកទាំង២នាក់ជាអ្នកនាំពលករទាំង៩នាក់ ចូលទៅប្រទេសថៃ។


ប្រតិបត្តិបង្ក្រាបខាងលើនេះ នគរបាលស្រុកភ្នំព្រឹកឃាត់ខ្លួនបានអ្នកពាក់ព័ន្ធសរុបចំនួន១១នាក់ ប្រុសចំនួន៣ ស្ត្រី០៥នាក់ រួមទាំងក្មេងចំនួន០៣នាក់ ផងដែរ។ ប្រភពនគរបាលដដែលបានបញ្ជាក់ថា បុរសជាមេខ្យល់ទាំង០២នាក់ ត្រូវបានផ្នែកជំនាញរៀបចំបែបបទបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន



