Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុស-ស្រី ១៧ នាក់ ជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ​ នៅហាង «ហាន់នី»

បានផុស

នៅ

(កំពត)៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន១៧ នាក់ ដែលបានជួបជុំផឹកស៊ី​ និងច្រៀងខារ៉ាអូខេ ល្មើសនឹងសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល និងវិធាន​ការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្ត។

ករណីចុះបង្រ្កាបនេះ បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទីយប់ នៅចំណុចខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ បើយោងតាមទំព័រហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា អ្នកល្មើសនឹងសេចក្ដីណែ នាំ និងវិធានការទាំងនោះ សរុបចំនួន១៧នាក់ ស្រី៥នាក់។

ក្នុងនោះ ទី១. ឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរស្នាក់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

២-ឈ្មោះ ជាន ជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជាសន្តិសុខ) ។

៣-ឈ្មោះ កែ គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។

៤-ឈ្មោះ សុន សោភ័ណ្ឌ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។

៥-ឈ្មោះ យ៉ែម ស៊ាន់ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។

៦-ឈ្មោះ សន ស្រីពេជ្រ ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។

៧-ឈ្មោះ កែវ សុភ័ណ្ឌ ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។

៨-ឈ្មោះ ហេង លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ ឃុំស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។

៩-ឈ្មោះ ញ៉ាញ់ ឆៀក ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។

១០-ឈ្មោះ យេត វៃ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។

១១-ឈ្មោះ ហៃ សុវណ្ណនៃ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោៈកុង (ជាភ្ញៀវ) ។

១២-ឈ្មោះ អ៊ិន នា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអន្លុងគគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។

១៣- ឈ្មោះ ញេប វិបុល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។

១៤- ឈ្មោញ អ៊ិន សីហា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។

១៥- ឈ្មោះ លី សូហ្វ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាភ្ញៀវ) ។

១៦- ឈ្មោះ កាទី សុគ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាភ្ញៀវ) ។

១៧-ឈ្មោះ ម៉ាត់ គីហ្វារី ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិដីទំនាប ឃុំត្រពាំងរូង ខេត្តកោះកុង (ជាភ្ញៀវ) ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញ បាននឹងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕ (ដោយ)៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម