Connect with us

ព័ត៌មានជាតិ

៦ខែឆ្នាំនេះ រដ្ឋចំណាយថវិកា ជាង៣៥០លានដុល្លារ សម្រាប់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រ

បានផុស

នៅ

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះ រាជ​រដ្ឋាភិបាល​កម្ពុជា ​បានចំណាយ​ថវិកា​ ជាង៣៥០លានដុល្លារ​សម្រាប់ឧបត្ថម្ភ ដល់គ្រួសារ​ក្រីក្រ ជិត១លានគ្រួសារ ស្មើនឹងមនុស្ស២.៧លាននាក់​ នៅអំឡុងពេល​វិបត្តិកូវីដ-១៩​។

លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា រយៈពេល ៦ខែឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានចំណាយថវិកា ចំនួន៣៥១.៧៧ដុល្លារ ឧបត្ថម្ភដល់គ្រួសារក្រីក្រ ចំនួន៩៦៣៩៣៣គ្រួសារ ស្មើនឹង២.៧លាននាក់ នៅទូទាំងប្រទេស ដើម្បីជួយសម្រួលការលំបាក ក្នុងការដោះស្រាយបញ្ហាជីវភាពគ្រួសារ ក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ ដោយសារពួកគាត់មិនអាចចេញ ទៅប្រកបរកស៊ីនៅខាងក្រៅបាន។

លោកបានបន្តថា ទឹកប្រាក់ដែលឧបត្ថម្ភ ដល់គ្រួសារក្រីក្រ អាស្រ័យលើចំនួនសមាជិក ក្នុងគ្រួសារនីមួយៗ ហើយយ៉ាងហោចណាស់ សមាជិកគ្រួសារម្នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភ ១០ម៉ឺនរៀលដែរ។ គួរបញ្ជាក់ថាដំណើរការឧបត្ថម្ភប្រាក់ ជូនគ្រួសារក្រីក្រនៅកម្ពុជា នៅអំឡុងពេលកូវីដ-១៩ បានចាប់ផ្ដើមអនុវត្តជំហានដំបូងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ហើយរហូតមកដល់ពេលនេះ ​បានដំណើការ​ចែកប្រាក់​ឧបត្ថម្ភ​ ដល់ជុំទី៦​ហើយ​ដោយបានអនុវត្តចាប់ ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ៕ (ដោយ)៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម