ព័ត៌មានជាតិ
បុរសម្នាក់ កំពុងឈរបង់ត្រី ស្រាប់តែដួលចូលក្នុងទឹកលូកំពុងតែហូរបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម
បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងឈរចាំបង់ត្រីសុខៗស្រាប់តែដួលចូលក្នុងទឹកលូកំពុងតែហូរបណ្តាលឲ្យលង់ស្លាប់ភ្លាមដោយគ្មានក្រុមគ្រួសារជួយទាន់ រឿងរ៉ាវនេះកើតឡើងនៅវេលាម៉ោង នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខលូអាងជើងគ្រួស ស្ថិតក្នុងភូមិបន្ទាយឆ្មារខាងជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ម៉ាន អៀមភេទប្រុសអាយុ ៦៣ឆ្នាំ រស់នៅភូមិពង្រតាឡី ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបានទៅបង់ត្រីនៅចំណុចមុខលូទឹកហូរចេញពីអាងជើងគ្រួស នៅពេលកំពុងឈរចាំបង់ត្រីស្រាប់ដួលចូលក្នុងទឹកលូបណ្តាលលង់ទឹកស្លាប់តែម្តង។
មន្ត្រីនគរបាលមូលដ្ឋានបានប្រាប់ឲ្យដឹងថា តាមការបញ្ជាក់ពីក្រុមគ្រួសារសពជនរងគ្រោះថា សពមានជំងឺលើសឈាម ប្រហែលនៅពេលគាត់កំពុងឈរចាំបង់ត្រី សង្ស័យជំងឺលើសឈាមរើឡើងបណ្តាលឲ្យគាត់ងងឹតមុខដួលធ្លាក់ចូលក្នុងទឹកលូលង់ស្លាប់តែម្តង ហើយត្រូវបានអ្នកទៅបង់ត្រីជាមួយជួយស្រង់មកដាក់លើគោក នគរបាលមូលដ្ឋានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


