Connect with us

ព័ត៌មានជាតិ

ផ្អាកផ្គត់ផ្គង់ទឹក ៤ម៉ោង នៅសង្កាត់ព្រៃស ខណ្ឌដង្កោ នាយប់ ថ្ងៃទី២៧ ខែសីហា

បានផុស

នៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជូនដំណឹងថា នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នឹងមានការផ្អាក​ការផ្គត់​ផ្គង់ទឹក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សេចក្ដីជូនដំណឹង ដែលជម្រាបជូនអភិបាលខណ្ឌដង្កោ ឲ្យជួយសហការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ បានបញ្ជាក់​ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់ភ្ជាប់បំពងចែកចាយទឹកថ្មី ទំហំ២២៥មម ចំនួន១ទីតាំង លើចិញ្ចើមផ្លូវ​លេខ៦០D ដែលនឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ៣៩D ដល់ស្ពានហា ស្ថិតនៅក្នុងសង្កាត់ព្រៃស ខណ្ឌ​ដ​ង្កោ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

ការងារកាត់ភ្ជាប់បំពង់ទឹកនេះ តម្រូវឲ្យ​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹក មួយរយៈពេលខ្លីប្រមាណ​ជា​៤ម៉ោង គឺចាប់ពីម៉ោង៨ និង០០នាទីយប់ ដល់ម៉ោង១២ និង០០នាទីយប់ រំលងអាធ្រាត និងអាចធ្វើ​ឲ្យគុណភា​ពទឹកមានភាពល្អក់កក ក្នុងរយៈពេលខ្លីក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕ (ដោយ)៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម