ព័ត៌មានជាតិ
សមាគមទេសចរណ៍ ស្នើឲ្យរាជរដ្ឋាភិបាល ដាក់វិស័យនេះ ទៅក្នុងវិស័យសេវាកម្ម ដើម្បីស្តាឡើងវិញ
សមាគមទេសចរណ៍បានស្នើឲ្យរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ដាក់វិស័យនេះ ទៅក្នុងវិស័យសេវាកម្ម ដើម្បីទទួលបានកម្ចីផ្សេងៗក្នុងស្តាវិស័យនេះឡើងវិញ ពីព្រោះអ្នករកស៊ីផ្នែកនេះ មានតែសេវាកម្មសុទ្ធសាធ អត់មានផលិតផលយកទៅលក់នោះទេ នេះបើតាមការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។

លោកស្រី ឆាយ ស៊ីវលីន បានថ្លែងប្រាប់កម្ពុជាថ្មីយ៉ាងដូច្នេះថា “ខ្ញុំសូមស្នើឲ្យរាជរដ្ឋាភិបាល ដាក់វិស័យទេសចរណ៍ ទៅក្នុងវិស័យសេវាកម្មផង ពីព្រោះយើងតែងឃើញមានវិធានការជួយដល់វិស័យឯកជន ហើយក៏ឃើញមានការផ្ដល់កម្ចីផ្សេងៗ ដែលមានលក្ខណៈបន្ធូរបន្ថយការប្រាក់ និងកសាងឯកសារនានា ហើយនៅក្នុងនោះ មិនឃើញមានវិស័យទេសចរណ៍ទេ ចឹងចង់ឲ្យពិនិត្យឡើងវិញ លើវិស័យទេសចរណ៍នេះ”។

លោកស្រីថា ទីភ្នាក់ងារទេសចរណ៍អត់មា នផលិតផល មាសពេជ្រ យកទៅលក់នោះទេ គឺគាត់លក់តែសេវាកម្មសុទ្ធសាធ គឺគាត់នាំទេសចរមកដើរកម្សាន្ត តាមរមណីយដ្ឋាន តាមតំបន់បេតិកភណ្ឌជាតិនានា ដូច្នេះសូមឲ្យដាក់បញ្ចូលនៅក្នុងវិស័យអាទិភាពផង ពីព្រោះវិស័យកំពុងប៉ះពាល់ផ្ទាល់តែម្ដង។
ជាមួយគ្នានោះ លោកស្រី ឆាយ ស៊ីវលីន បានសំណូមពរឱ្យទម្លាក់កម្ចីពិសេសណាមួយ ឲ្យទីភ្នាក់ងារទេសចរណ៍ ក៏ដូចជាក្រុមហ៊ុនទេសចរណ៍ ដើម្បីឲ្យពួកគាត់បានចិញ្ចឹមអ្នកជំនាញ។ ពីព្រោះវិស័យទេសចរណ៍នេះចាំបាច់ត្រូវតែអ្នកមានអ្នកជំនាញ ដើម្បីប្រកួតប្រជែង។ លោកស្រីបន្តថា អ្នកជំនាញនៅអាស៊ាន ក៏ដូចជាពិភពលោក គេមានជំនាញខ្លាំងណាស់ ដូច្នេះកម្ពុជាយើង ត្រូវតែមានអ្នកជំនាញ ដែលមានបទពិសោធន៍។

លោកស្រីអះអាងថា យើងត្រូវតែរក្សាពួកគាត់ទុក ឬចិញ្ចឹមពួកគាត់ បើយើងមិនចិញ្ចឹមគាត់ទេ គាត់ត្រូវការប្រាក់ ដើម្បីចិញ្ចឹមជីវភាពគ្រួសារ ហើយពួកគាត់នឹងទៅរកការងារផ្សេងៗ ធ្វើឲ្យយើងបារម្ភនៅពេល ដែលស្ថានស្ថានការណ៍ធូរស្រាល យើងមិនអាចហៅពួកគាត់មកធ្វើការវិញបាន។
ទាក់ទងការលើកឡើងនេះ លោក ជុក ជំនោ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់កម្ពុជាថ្មីថា នៅថ្ងៃទី០២ ខែកញ្ញា ខាងមុខនេះ នឹងមានកិច្ចប្រជុំមួយជាមួយក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យទៅលើឯកសារទាក់ទងជាមួយ នឹងការបើកឲ្យដំណើរការទេសចរណ៍ឡើងវិញ ដូច្នេះនៅក្នុងកិច្ចប្រជុំនោះ អាចនឹងមានការជជែកគ្នាពីបញ្ហានេះ ដូច្នេះអ្វីៗក្រសួងទេសចរណ៍កំពុងតែខិតខំធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់ជូនវិស័យឯកជន៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


