ព័ត៌មានជាតិ
វត្តឧណ្ណាលោម គ្រោងរៀបចំជាអារាមទេសចរណ៍គំរូ ខណៈជាវត្តចំណាស់មានអាយុជាង ៦០០ ឆ្នាំ
សម្តេចបណ្ឌិត យ៉ន សេងយៀត បាននិមន្តពិភាក្សាគ្នាជាមួយលោកជំទាវ ឆាយ ស៊ីវលីន ពីការបង្កើតគម្រោងគំរូអារាមទេសចរណ៍នៅភ្នំពេញ។ ការជំរុញឱ្យមានអារាមទេសចរណ៍គំរូ ដើម្បីបន្ថែមជម្រើសឱ្យកាន់តែប្រសើរឡើងដល់ភ្ញៀវទេសចរអន្តរជាតិ។

លោកជំទាវ ឆាយ ស៊ីវលីន សមាគមន៍ទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា ភ្ញៀវទេសចរ ជប៉ុន កូរ៉េ ចិន វៀតណាម អឺរ៉ុប និងអូស្ត្រាលីជាដើម ចង់ឃើញ ចង់ដឹង និងចង់យល់ពីសារៈសំខាន់នៃអត្តសញ្ញាណវប្បធម៌អារាមរបស់ខ្មែរ។ អារាមទេសចរណ៍គឺជាចំណែកដ៏មានសក្កានុពលមួយមិនអាចខ្វះបាន។
សមាគមន៍ទេសចរណ៍កម្ពុជារំពឹងថា ការបង្កើតឱ្យមានស្ថេរភាពនិងសោភ័ណផ្នែកអនាម័យ សុវត្ថិភាព និងគុណតម្លៃរបស់វត្តអារាមនឹងក្លាយជាកាដូថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរ។

ជុំវិញការស្នើឱ្យមានអារាមទេសចរណ៍គំរូនេះ សម្តេចបណ្ឌិត យ៉ន សេង យៀត មានព្រះថេរដីកាថា វត្តឧណ្ណាលោមរីករាយសហការគ្នាជាមួយសមាគមន៍ទេសចរណ៍កម្ពុជា។
សម្តេចថា មុនឈានដល់អារាមទេសចរណ៍ទូទាំងប្រទេស ត្រូវចាប់ផ្តើមពីឧណ្ណាលោមមួយសិន។ នៅវត្តឧណ្ណាលោម មានកុដិដែលអាយុ ១០០ ឆ្នាំ មានព្រះអង្គស្រការលេញដែលមានអាយុជាង ៦០០ ឆ្នាំ និងប្រាសាទដ៏ចំណាស់នាសម័យអង្គរ។ សក្ដានុពលទាំងនេះ គឺជាចំណុចស្នូលជំរុញឱ្យប្រតិបត្តិករទេសចរណ៍អាចបង្កើតកញ្ចប់កម្សាន្តបាន (Tour Itinerary)។



ការជំរុញទេសចរណ៍ក្នុងស្រុក (Domestic Tour) និងទេសចរណ៍បរទេសមកក្នុងស្រុក (Inbound Tour) គឺជាសរសៃឈាមរបស់សេដ្ឋកិច្ចជាតិ។
ភ្នំពេញកកើតឡើងនៅឆ្នាំ ១៤៣៤ ក្នុងរាជព្រះបាទពញាយ៉ាត។ ព្រះអង្គបានចាត់ឱ្យមន្ត្រីក្រោមឱវាទកសាងវត្តចំនួន ៦។ វត្តទាំង ៦ ដែលបានបង្កើតនៅសម័យកកើតក្រុងភ្នំពេញ ដែលកសាងដោយព្រះបាទពញាយ៉ាត គឺវត្តឧណ្ណាលោម វត្តសាវ័នតេជោ វត្តលង្កា វត្តចិនដំដែក (វត្តពាមផ្លុង) វត្តព្រះពុទ្ធឃោសា (ព្រះពុទ្ធឃោសាចារ្យ) និងវត្តបទុមតី (ហៅវត្តខ្ពបតាយ៉ង)។ នេះបើយោងតាមសៀវភៅប្រវត្តិភ្នំពញ ដែលស្រាវជ្រាវដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ឆយ អូន បោះពុម្ភឆ្នាំ២០២៤។ វត្តទាំងនេះមានអាយុកាលជិត ៦០០ ឆ្នាំ (៥៩១ឆ្នាំ)។
វត្តអារាមដែលជាជង្រុកវប្បធម៌ខ្មែរយ៉ាងសម្បូរបែប នឹងក្លាយជាភាពទាក់ទាញបំផុតរបស់ជនបរទេស បើកិច្ចការរៀបចំកញ្ចប់សេវាកម្មបានល្អ សុវត្ថិភាពអំឡុងពេលដើរទេសចរណ៍ និងមានការបរិយាយបានល្អពីប្រវត្តិសាស្ត្រ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


