សេដ្ឋកិច្ច
ភ្ញៀវកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ តាមគោលដៅទេសចរណ៍ប្រមាណ ៦០ភាគរយហើយ
គិតត្រឹមថ្ងៃនេះ មានភ្ញៀវកក់សណ្ឋាគារ ផ្ទះសំណាក់ ឬកន្លែងស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗប្រមាណ ៦០ភាគរយហើយ ដើម្បីត្រៀមដំណើរកម្សាន្តនាថ្ងៃឆ្លងឆ្នាំសកល។ នេះបើតាមបញ្ជាក់លោក ភួង ចាន់រាតា អ្នកចាត់ការទូទៅនៅរីសតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ។

លោក ភួង ចាន់តារា បានលើកឡើថា នៅតាមរីសតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំជាង១០ ទទួលបានភ្ញៀវកក់សេវាស្នាក់នៅកើនឡើងជាបណ្តើរៗហើយ ពោលបើគិតត្រឹមថ្ងៃទី០៩ ខែធ្នូនេះ មានភ្ញៀវកក់ខ្ទង់ ៦០ភាគរយហើយ។ ដោយឡែកនៅអាទិត្យទី២ ទី៣ឬទី៤ ចុងខែ នឹងមានភ្ញៀវទេសចរកក់បន្ទប់ស្នាក់នៅអស់ ដើម្បីត្រៀមដំណើរកម្សាន្តឆ្លងឆ្នាំសកល។

បើតាមលោក ចាន់តារា រីសតរបស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវីរៈប៊ុនថាំ មានជាង ១០ទីតាំង នៅគោលដៅទេសចរណ៍នានា រួមមាន នៅកោះស្តេច ១កន្លែង, តាតៃ១កន្លែង, កោះរ៉ុងសន្លឹមមាន ៦កន្លែង, ខេត្តមណ្ឌលគិរី ១កន្លែង និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ៥កន្លែង។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា CATA បានលើកឡើងថា គិតរហូតមកដល់ពេលនេះ មានភ្ញៀវចាប់ផ្តើមកក់កន្លែងស្នាក់នៅតាមគោលដៅទេសចរណ៍ផ្សេងៗ តាមរយៈទីភ្នាក់ងារទេសចរណ៍បណ្តើរៗហើយ។ បើតាមលោកស្រី ស៊ីវលីន តាមរយៈការកក់សណ្ឋាគារផ្ទះសំណាក់នេះ ធ្វើឱ្យទីតាំង និងសេវាកម្មនៅក្នុងស្រុកកំពុងមានភាពមមាញឹកខ្លាំង ក្នុងនោះភាគច្រើនជាភ្ញៀវបរទេស។

ដោយឡែកនៅខេត្តសៀមរាប ពុំទាន់មានការកក់បន្ទប់ស្នាក់ច្រើននៅឡើយសម្រាប់ភ្ញៀវទេសចរជាតិ ដោយសារភ្ញៀវជាតិភាគច្រើន ពួកគេកក់នៅមុនពិធីបុណ្យប្រមាណតែ ១០ថ្ងៃប៉ុណ្ណោះ ខុសពីភ្ញៀវបរទេសមានការកក់ច្រើន ពិសេសទេសចរមកពីប៉ែកអឺរ៉ុប បានកក់បន្ទប់ស្នាក់នៅមុនកម្មវិធីយូរថ្ងៃមកហើយ ដោយសារនៅអឺរ៉ុបរដូវនេះរងារខ្លាំង ដូច្នេះទេសចរបានចេញដំណើរកម្សាន្តទៅតំបន់ផ្សេងៗ។ នេះជាការបញ្ជាក់របស់លោក នួន ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ ស្តារី អង្គរ នៅខេត្តសៀមរាប។ លោក បានប៉ាន់ស្មានថា បើគិតត្រឹមថ្ងៃនេះ មានអ្នកកក់បន្ទាប់ស្នាក់នៅត្រឹម ៥០% ទៅ ៦០%ប៉ុណ្ណោះ បើធៀបនឹងពេលដែលមិនទាន់មានវិបត្តិកូវីដ-១៩។

លោក នួន ច័ន្ទតារា បានបន្តថា «ខេត្តសៀមរាបមុនកូវីដ ឱ្យតែដល់ចុងខែ១២ ឬខែ១ ទទួលបានភ្ញៀវទេសចរច្រើន ប៉ុន្តែនាពេលនេះ ទើបចប់កូវីដថ្មីៗ ទេសចរមិនទាន់ខ្លាំងដូចកាលឆ្នាំ ២០១៩នោះទេ តែយើងក៏ឃើញមានការហោះហើរចូលខេត្តសៀមរាប ជាបន្តបន្ទាប់ មានមកពីវៀតណាម សាំងហ្កាពួ ថៃជាដើម»។
ដោយឡែកអាជីវកម្មវិស័យសណ្ឋាគារ ផ្ទះសំណាក់ នៅខេត្តសៀមរាប គិតមកដល់ពេលនេះ ទើបតែបើកដំណើការបានប្រមាណ ៤៨ភាគរយប៉ុណ្ណោះ បើធៀបនឹងមុនវិបត្តិកូវីដ។ នេះជាការបន្ថែមរបស់លោក ច័ន្ទតារា ថ្លែងតាមរយៈរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ១០ខែ ឆ្នាំ ២០២២នេះ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៥៧លាននាក់ កើនឡើង ៩៩១ភាគរយ ធៀបនឹងឆ្នាំ ២០២១។ ចំណែកភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង ១០.៨៦លាននាក់ កើនឡើង ២៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


