សេដ្ឋកិច្ច
លោកស្រី ឆាយ ស៊ីវលីន៖ វិស័យទេសចរណ៍ហក់ឡើង ៩៩០ភាគរយ ខណៈកម្ពុជាកំពុងទាក់ទាញភ្ញៀវបន្ថែមពីឥណ្ឌា
ស្ថានភាពវិស័យទេសចរណ៍នាពេលនេះហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់។ ជាក់ស្តែង ត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២២ មានកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន៦សែននាក់ បើធៀបនឹងឆ្នាំ ២០២១ កើនឡើង ៩៩០ភាគរយ។

ក្នុងនោះផ្នែកដែលកំពុងដំណើរការ និងលូតលាស់ខ្លាំង គឺវិស័យដឹកជញ្ជូន បដិសណ្ឋារកិច្ច និងវិស័យសេវាកម្មម្ហូបអាហារ។ នេះជាការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA)។
ថ្លែងប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មី លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងថា វិស័យទេសចរណ៍មានសក្ដាពលខ្ពស់ ដោយសារកម្ពុជា មានវប្បធម៌ស្រស់ផូផង់ ឆ្នេរសមុទ្រស្រស់ស្អាត មានអេកូទេសចរណ៍ សហគមន៍ទេសចរណ៍ ដែលទាំងអស់នេះ គឺជាសសរស្តម្ភដ៏សំខាន់នៃវិស័យទេសចរណ៍ ទាក់ទាញភ្ញៀវពីគ្រប់ទិសទី។ ទន្ទឹមនេះ តាមរយៈវិស័យទេសចរណ៍ បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងស្រុកជាច្រើន និងបានស្រូបទាញវិនិយោគផងដែរ។

លោកស្រី ថ្លែងដូច្នេះថា«សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចកម្ពុជា ដែលមានការកើនឡើង ដោយពឹងផ្អែកវិស័យទេសចរណ៍ជាផ្នែកមួយដ៏សំខាន់»។ លោកស្រី ថ្លែងបែបនេះ ក្រោយពីឃើញរបាយការណ៍របស់ធនាគារពិភពលោក បានចេញផ្សាយដោយលើកអំពីវិស័យទេសចរណ៍ ក្នុងការជួយជ្រោងកំណើនសេដ្ឋកិច្ចជាតិ ឱ្យកើនឡើងក្នុងរង្វង់ជិត ៥ភាគរយ នៅឆ្នាំ ២០២២ និង ៥.២ ភាគរយ នៅឆ្នាំ ២០២៣។
លើសពីនេះទៀត លោកស្រីបញ្ជាក់ថា សមាគមទេសចរណ៍កម្ពុជា Cata កំពុងធ្វើយុទ្ធសាស្រ្តទាក់ទាញទីផ្សារភ្ញៀវទេសចរឥណ្ឌា ដែលមិនទាន់មានជើងហោះហើរត្រង់មកកម្ពុជា។ ឥណ្ឌាគឺជាទីផ្សារធំ បន្ទាប់ពីទីផ្សារចិន ដែលកន្លងមកមិនទាន់ទទួលបានភ្ញៀវទេសចរច្រើននៅឡើយសម្រាប់កម្ពុជា។ នេះជាការបន្ថែមរបស់លោកស្រី ឆាយ ស៊ីវលីន។ បើតាមលោកស្រី ស៊ីវលីន យុទ្ធសាស្រ្តរបស់ Cata គឺផ្តួចផ្តើមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដោយភ្ជាប់ទំនាក់ទំនងជាមួយទីភ្នាក់ងារទេសចរណ៍ឥណ្ឌា ដើម្បីរួមគ្នា បង្កើតឱ្យមានកញ្ចប់ល្អៗ សម្រាប់ទីផ្សារឥណ្ឌាចូលមកកម្ពុជា។ លើសពីនេះទៀត Cata ជំរុញឱ្យមានការពង្រីកសេវាកម្មបម្រើដល់ទីផ្សារឥណ្ឌា ដោយសារភ្ញៀវឥណ្ឌា ចូលមកភាគច្រើនជាក្រុមធំៗ ហើយកន្លងមក ទីផ្សារឥណ្ឌនៅមានចំនួនតិចតូចនៅឡើយ។

សូមបញ្ជាក់ថា វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាមាសបៃតង កាន់តែចាយ កាន់តែកើនមិនចេះអស់ និងអត្ថបប្រយោជន៍ដែលទទួលបានគឺជាចំណូលត្រជាក់ មិនត្រឹមតែជួយចំណូលជាតិប៉ុណ្ណោះទេ ថែមទាំងជួបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនៅក្នុងសហគមមូលដ្ឋានផងដែរ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍រយៈពេល ១០ខែ ឆ្នាំ ២០២២នេះ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៥៧លាននាក់ កើនឡើង ៩៩១ភាគរយ ធ្វើនឹងឆ្នាំ ២០២១។ ចំណែកភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង ១០.៨៦លាននាក់ កើនឡើង ២៣៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១៕


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


