ព័ត៌មានជាតិ
បុរស២នាក់ បើកម៉ូតូទឹក ខូចនៅកណ្តាល លម្ហសមុទ្រទាំង យប់ ត្រូវបានជួយសង្គ្រោះ
លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅម៉ោងជិត១០យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ និងទូកក្រុមហ៊ុន GTVC ចេញទៅ ជួយសង្គ្រោះបុរស២នាក់ ដែលបានបើកម៉ូតូទឹក ចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ហើយម៉ូតូទឹកទាំង២គ្រឿងនេះ បានខូចនៅកណ្តាលលម្ហសមុទ្រ។

មុនពេលកើតហេតុ បុរស២នាក់នេះ បាននាំគ្នាបើកម៉ូតូទឹក មកដល់ពាក់កណ្តាល ផ្លូវលើផ្ទៃទឹកសមុទ្រ ស្រាប់តែម៉ូតូទឹកមួយគ្រឿង បានខូចម៉ាស៊ីន។ ចំណែកម៉ូតូទឹក មួយគ្រឿងទៀត ដែលរួមដំណើរជាមួយ ក៏បានជួយ អូសចម្លង ចៃដន្យម៉ូតូទឹក មួយគ្រឿងដែលជួយអូសនោះ ក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹក ទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង នៅចំណុចជិតកោះថាស។
ក្រោយទទួលបានដំណឹងនេះ ដើម្បីជួយសង្គ្រោះបុរសទាំង២នាក់ ដោយសារតែរលកសមុទ្រខ្លាំងពេក មិនអាចបញ្ជូនអូប័របាន ទើបលោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនទូកធំរបស់ក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរសទាំង២នាក់។
លោកឧកញ៉ា មានប្រសាសន៍ថា នៅត្រង់ចំណុចដែលម៉ូតូទឹក ទាំង២គ្រឿងមានបញ្ហា គឺជាឃ្លងច្រកសមុទ្រ ដែលមានរលកខ្លាំងបំផុត បោកនាំម៉ូតូទឹកទាំង២គ្រឿង ផ្ទប់ជាមួយនឹងថ្មក្បែរកោះ រួមផ្សំនិងធាតុអាកាសធ្លាក់ភ្លៀង និងមេឃងងឹតទៀត ធ្វើឲ្យការសង្គ្រោះជួបការលំបាក។
ប៉ុន្តែក្រោយការខិតខំព្យាយាម ពីក្រុមការងារលើទូកសង្គ្រោះ របស់លោកឧកញ៉ា ការសង្គ្រោះបុរសទាំង២ នាក់ ក៏ទទួលបានជោគជ័យដោយសុវត្ថិភាព ហើយបច្ចុប្បន្នបានបញ្ជូនមកដល់ដីគោក ក្នុងក្រុងព្រះសីហនុហើយ។ បន្ទាប់បានពីបានជួយសង្គ្រោះជីវិត នាំមកដីគោកហើយនោះ បុរសទាំង២នាក់នេះ លើកដៃសំពះ ហើយថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានធ្វើអន្តរាគមន៍ ជួយសង្គ្រោះអាយុជីវិតពួកគេទាំង២នាក់ បានទាន់ពេលវេលា៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


