ព័ត៌មានជាតិ
អាជ្ញាធរប្រាប់ឱ្យពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវ ២ខ្សែ ប្រញាប់រុះរើខ្សែកាបចេញ
អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសទុកពេល ១៥ ថ្ងៃ ឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុន កំពុងប្រើប្រាស់បណ្ដាញខ្សែកាប នៅផ្លូវព្រះយុគន្ធរ ផ្លូវឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ដើម្បីលើកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យល្អស្រស់បំព្រង សក្ដិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែល្អស្រស់បំព្រង ក្រុមការងារចម្រុះរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់ បណ្តាញខ្សែកាប្ដីអាកាសតាមដងផ្លូវ ចំនួន ០២ រួមមាន៖
១- វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ ១៩) ចាប់ពីផ្លូវលេខ ១០៨ ដល់ផ្លូវលេខ ៩៨
២ -វិថីឧកញ៉ាសន្ធរម៉ុក (ផ្លូវលេខ ៩៨) ចាប់ពីផ្លូវលេខ ១៩ ដល់តិរៈវិថីព្រះស៊ីសុវត្ថិ

សេចក្ដីជូនដំណឹងលើកឡើងថា “សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុន ឯកជនទាំងអស់ ដែលកំពុងប្រើប្រាស់បណ្តាញខ្សែកាប្ដីអាកាសនៅតាមផ្លូវទាំង ០២ ខាងលើនេះ សូមប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ”៕
សេចក្ដីជូនដំណឹង៖

អត្ថបទៈ ស្រីរ័ត្ន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


