ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ឆ្លងផុតការវះកាត់ដោយជោគជ័យនៅបារាំង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ បន្ទាប់ពីស្នាក់នៅប្រទេសបារាំងអស់រយៈពេលពីរសប្តាហ៍ ដើម្បីពិនិត្យសុខភាព និងទទួលការវះកាត់ប្រកបដោយជោគជ័យ។

លិខិតជូនដំណឹងរបស់ខុទ្ទកាល័យរបស់សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី០៦ ខែកញ្ញាបញ្ជាក់ថា បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំងអស់រយៈពេលពីរសប្តាហ៍ ក្នុងធុរៈផ្ទាល់ខ្លួន ដើម្បីពិនិត្យសុខភាព និងក្រោយពីទទួលការវះកាត់ដោយជោគជ័យពីវេជ្ជបណ្ឌិតបារាំង សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៦ ខែកញ្ញានឆ្នាំ២០២១នេះ។
បើតាមខុទ្ទកាល័យបានបញ្ជាក់ថា បច្ចុប្បន្នសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងធ្វើចត្តាឡីស័កស្របតាមគោលការណ៍សុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ដោយសារធុរៈផ្ទាល់ខ្លួន ហើយការអញ្ជើញទៅកាន់ប្រទេសបារាំងនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែសីហា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ហើយដំណើរទៅកាន់ប្រទេស បារាំងនេះ ក៏ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែនផងដែរ។
ព័ត៌មាននៃកាអញ្ជើញទៅកាន់សាធារណរដ្ឋបារាំងរបស់សម្ដេចក្រឡាហោម ស ខេង នេះ ក៏បានបង្កើតឱ្យមាន ការបំពុលព័ត៌មាន ជាច្រើនពីក្រុម ប្រឆាំងមួយក្តាប់តូច ដែលនោះ ក៏មានព័ត៌មានថាសម្ដេចក្រឡា ហោម ស ខេង បានជួបជាមួយលោក សម រង្ស៊ី ហើយបានឯកភាពគ្នាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយផងដែរ៕
អត្ថបទៈ កោះកែវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


