ព័ត៌មានជាតិ
ខេត្តព្រៃវែងមានអ្នកឆ្លងកូវីដជិត៦ពាន់នាក់ តែនៅសល់ត្រឹមជាង៣០០នាក់ប៉ុណ្ណោះកំពុងព្យាបាល
មួយរយៈចុងក្រោយនេះ ខេត្តព្រៃវែង ហាក់មានការថយចុះនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចំណែកការជាសះស្បើយមានចំនួនច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យអ្នកជំងឺកំពុងសម្រាកព្យាបាលសរុបក្នុងខេត្តមួយនេះ នៅសល់តែជាង៣០០នាក់ប៉ុណ្ណោះ។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តព្រៃវែង ចំនួនរកឃើញអ្នកឆ្លងថ្មីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអ្នកឆ្លងត្រឹមតែជាង២០ទៅជាង៣០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលកន្លងទៅ តួលេខអ្នកឆ្លងមានចាប់ពីជិត១០០នាក់ រហូតជាង១០០នាក់ក្នុងមួយថ្ងៃក៏មាន។
នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រៃវែង បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីត្រឹមតែ៣០នាក់ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅក្នុងមូលដ្ឋានក្រុង ស្រុកចំនួន៩ និងមកពីបណ្ដាខេត្តផ្សេងទៀត ខណៈមានអ្នកជាសះស្បើយចំនួន៤៤នាក់ និងស្លាប់ម្នាក់។
គិតតរឹមថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកជំងឺកូវីដ-១៩ សរុប៥,៩៩១នាក់ ព្យាបាលជាសះស្បើយចំនួន៥,៥១១នាក់ កំពុងសម្រាកព្យាបាល៣៦៣នាក់ និងស្លាប់១១៧នាក់៕
អត្ថបទ៖ សុខុម


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


