ព័ត៌មានជាតិ
បុរសម្នាក់ដេកស្លាប់ ក្រោយចុះពីឡានឈ្នួល មកពីខេត្តស្ទឹងត្រែងវិញ
បុរសម្នាក់ បានជិះរថយន្តឈ្នួលមកពីខេត្តស្ទឹងត្រែង មកចុះនៅខាងមុខស្ថានទូតបារាំង ស្រាប់តែមានអាការៈមិនស្រួល ក៏ដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសរូបនោះ ឈ្មោះ ម៉ាន់ ណៃ អាយុប្រហែល៥៥ឆ្នាំ មានស្រុកកំណើតនៅភូមិល្មាសឈ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បើតាមការឲ្យដឹងពីស្ត្រីឈ្មោះ ស តុំ អាយុ៣៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួលម្តុំកាំកូស៊ីតធី នៅខណ្ឌសែនសុខ បានប្រាប់សមត្ថកិច្ចថា គាត់បានទទួលព័ត៌មានពីអ្នកជិតខាងរាវលេខទូរសព្ទរបស់ជនរងគ្រោះ បានតេទៅម្ដាយរបស់គាត់ ដែលនៅខេត្តព្រៃវែងឯណោះ ហើយម្ដាយរបស់គាត់ក៏បានតេមកគាត់ប្រាប់ថា ពូរបស់ខ្លួនបានស្លាប់ នៅខាងមុខស្ថានទូតបារាំង ដោយឮដូច្នេះខ្លួនក៏ប្រញាប់ឡើងមកមើល ក៏ឃើញពូដេកស្លាប់ពិតប្រាកដមែន។
ស្រីជាក្មួយរូបនោះ បានបន្តទៀតថា ពូរបស់ខ្លួនបានទៅស្នាក់នៅជាមួយបងប្អូន នៅឯខេត្តស្ទឹងត្រែងមួយរយៈពេលខ្លី ហើយបងប្អូនក៏បានព្យាយាមលួងលោមគាត់ដេកព្យាបាលជំងឺនៅទីនោះដែ រដោយសារតែគាត់មានជំងឺរ៉ាំរ៉ៃ ទឹកនោមផ្អែម ប៉ុន្តែពូរបស់គាត់មិនបានស្ដាប់នោះទេ គឺបានឡើងមកភ្នំពេញដើម្បីឆ្ពោះទៅផ្ទះរបស់គាត់វិញនៅឲ្យខេត្តព្រៃវែង ប៉ុន្តែពេលដែលគាត់មកដល់ទីនេះនៅល្ងាចថ្ងៃទី០៨ ខែកញ្ញានេះ ត្រូវបានគេប្រាប់ថា គាត់ពេលដែលចុះពីលើរថយន្តឈ្នួលនោះគឺ គាត់មិនបានឡើងរថយន្តបន្តទៅខេត្តព្រៃវែងនោះទេ គឺគាត់ប្រហែលជាមានអាការៈមិនស្រួលក៏បាននៅចំណុចកើតហេតុនេះ លុះដល់ព្រឹកថ្ងៃទី៩នេះ ក៏មានអាការៈមិនស្រួលកាន់តែខ្លាំង ក៏បានស្លាប់ដូច្នេះតែម្ដង។

ស្ត្រីជាក្មួយរូបនោះ បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំង ពេលដែលឃើញទិដ្ឋភាពពូបានដេកស្លាប់គួរឲ្យសង្វែកដូចនេះ។ ពាក់ព័ន្ធនឹងការដេកស្លាប់របស់បុរសរូបនោះដែរ អាជ្ញាធរខណ្ឌដូនពេញ ដែលបញ្ជាផ្ទាល់ដោយលោកសុខពេញវុធអភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយក្រុមគ្រូពេទ្យចុះយកសំណាកសព ដើម្បីរកជំងឺកូវីដនោះ ប៉ុន្តែការតេស្តរហ័សនោះបញ្ជាក់ថា ជនរងគ្រោះរូបនោះអត់មានជំងឺកូវីដនោះទេ(អវិជ្ជមាន) ទើបអាជ្ញាធរសម្រេចប្រគល់សពទៅក្រុមគ្រួសារ ដើម្បីបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



