សន្តិសុខសង្គម
ប្ដីប្រពន្ធវ័យចំណាស់មួយគូ ស្លាប់ក្នុងផ្ទះរហូតមានក្លិនស្អុយទើបភ្ញាក់ផ្អើល
តាយាយពីរនាក់ប្តីប្រពន្ធត្រូវបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងផ្ទះរបស់ខ្លួន ដែលសភាពសពស្ទើរតែហើមស្អុយទៅហើយ ទើបមានការភ្ញាក់ផ្អើលឡើង។

ការប្រទះឃើញសពនេះបានកើតឡើងនាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ចំណុចក្រុមទី១៨ ភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ សពជនរងគ្រោះមានឈ្មោះ សូ សំអឿន ភេទប្រុស អាយុ៧៦ឆ្នាំ(ប្តី) និងប្រពន្ធឈ្មោះ អ៉ិត លឿត អាយុ៦៦ឆ្នាំ ។

បើតាមការរៀបរាប់ពីអ្នកជិតខាងបាននិយាយថា ក្រុមគ្រួសារនេះ គឺកូនៗបានបែកគ្រួសារទៅនៅឆ្ងាយៗអស់ហើយ នៅសល់តែតាយាយប៉ុណ្ណោះដែលនៅថែរក្សាផ្ទះ។ ប៉ុន្តែបើតាមអ្នកជិតខាងដែលធ្លាប់ដឹងបានបញ្ជាក់ថា បុរសជាប្តី គឺមានសុខភាពមិនសូវល្អទេដោយមានរោគប្រចាំកាយ។
ជុំវិញការស្លាប់ទាំងប្តីប្រពន្ធនេះ កម្លាំងសមត្ថកិច្ចដែលចុះទៅធ្វើកោសល្យវិច្ចយមិនទាន់ហ៊ានសន្និដ្ឋានបែបណានោះឡើយ ខណៈនៅកំពុងពិនិត្យ និងស្រាវជ្រាវ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


