សន្តិសុខសង្គម
បុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យរថភ្លើងបុក
ប្រទះឃើញសពបុរសពោះម៉ាយម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ដោយបែកក្បាល សង្ស័យត្រូវរថភ្លើងបុក ក្រោយពីផឹកស៊ីក្នុងភូមិចំនួន ៣ កន្លែង ស្រវឹងធ្លាក់ភ្នែក តែមិនព្រមចូលទៅសម្រាក។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤ នៅតាមផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ សារឿន មាន អាយុ ៣២ ឆ្នាំ ជាពោះម៉ាយ មានកូន ២ នាក់ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងមកស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិកើតហេតុខាងលើទើបបានរយៈពេល ២ សប្ដាហ៍ប៉ុណ្ណោះ។

ប្រជាពលរដ្ឋកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ១ ខែសីហា ក្រោយពេលចេញពីធ្វើការសំណង់ បុរសរងគ្រោះ រួមជាមួយប្អូនប្រុសជីដូនមួយម្នាក់ទៀត បានជិះម៉ូតូ ១ គ្រឿង នាំគ្នាដើរផឹកស៊ីក្នុងភូមិចំនួន ៣ កន្លែង រហូតដល់ស្រវឹងធ្លាក់ភ្នែក ក៏នាំគ្នាទៅកោសជប់ម្ដុំជិតខ្លោងទ្វារវត្តស្ងួនពេជ្រ។ លុះកោសជប់រួច អត់ព្រមចូលទៅសម្រាកទេ បន្ទាប់មកក៏បានទិញស្រាបៀចំនួន ៤ កំប៉ុង និងបុកល្ហុង ១ កញ្ចប់ នាំគ្នាទៅអង្គុយផឹកស៊ីនៅលើផ្លូវរថភ្លើងត្រង់ចំណុចកើតហេតុនោះបន្តទៀត។
ប្រជាពលរដ្ឋដដែល បន្តថា រហូតដល់វេលាម៉ោង ១២ យប់ ថ្ងៃដដែល ប្អូនប្រុសជីដូនមួយជនរងគ្រោះ បានបបួលទៅកន្លែងស្នាក់នៅវិញ ប៉ុន្តែបុរសរងគ្រោះមិនព្រមទៅទេ ដោយប្រាប់ឲ្យប្អូនប្រុសជីដូនមួយទៅមុនទៅ ចាំគាត់ទៅតាមក្រោយ។ ពេលនោះ ប្អូនប្រុសជីដូនមួយជនរងគ្រោះ ក៏បានទៅមុនបាត់ទៅ។ រហូតដល់វេលាម៉ោង ១ យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២ ខែសីហា ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាម ដោយបែកក្បាល សង្ស័យត្រូវរថភ្លើងបុក ព្រោះនៅវេលាម៉ោងជាង ១២ យប់រំលងអធ្រាត្រនោះ មានរថភ្លើង ១ ខ្សែ បើកបរចេញពីភ្នំពេញ ទៅកាន់ខេត្តកំពត។

ក្រោយពេលកើតហេតុសាកសពបុរសខាងលើមិនត្រូវបានយកចេញពីកន្លែងកើតហេតុភ្លាមៗ នោះទេ រហូតដល់ព្រឹកថ្ងៃដដែល ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ទើបប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


