សន្តិសុខសង្គម
ជនជាតិឥណ្ឌូណេស៊ីម្នាក់ ដេកស្លាប់ក្នុងរោងចក្រ ផ្អើលទាំងព្រឹក
បុរសជាជនជាតិឥណ្ឌូណេស៊ីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ សង្ស័យខ្យល់គរ ត្រូវបានក្រុមការងារប្រទះឃើញ កាលពីវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ នៅរោងចក្រ ក្រុមហ៊ុន ខ្វលីធី តេក្សស្ទីល ភូមិត្រពាំងថ្លឹង ៤ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ជាជនជាតិឥណ្ឌូណេស៊ី ភេទប្រុស អាយុជាង ៣០ ឆ្នាំ ស្នាក់នៅក្នុងរោងចក្រខាងលើ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈក្រុមការងារដែលស្នាក់នៅបន្ទប់ផ្សេងដើរឆ្លងកាត់បន្ទប់ជនរងគ្រោះបំណងទៅធ្វើការ ដោយឆ្ងល់មិនឃើញទាន់បើកទ្វារចេញទៅធ្វើការ ទើបអើតមើល។ ក្នុងនោះ ឃើញជនរងគ្រោះដេកផ្កាប់មុខស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកពិនិត្យជាក់ស្ដែង។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ច ក៏ចុះទៅដល់ទីតាំងកន្លែងកើតហេតុ រង់ចាំជំនាញមកកោសល្យវិច័យជាក់ស្ដែង៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


