ព័ត៌មានជាតិ
ផ្លូវគ្រួសក្រហម កំពុងប្រែក្លាយជាផ្លូវបេតុងជាបណ្តើរៗនៅស្រុកមណ្ឌលសីមា
កោះកុង ៖ ផ្លូវក្រាលគ្រួសក្រហមដែលធ្លាប់តែលំបាកធ្វើដំណើរឆ្លងកាត់ទៅមកក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ឥឡូវផ្លូវចំនួន៣ខ្សែនេះ បានប្រែក្លាយផ្លូវបេតុងដ៏ថ្មីស្រឡាងទបណ្តើរៗហើយតបនឹងសេចក្តីត្រូវការចង់បានរបស់ប្រជាពលរដ្ឋ។

រដ្ឋបាលស្រុកមណ្ឌលសីមា តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកោះកុង ស្រុកមួយនេះ ទទួលបាននូវផ្លូវបេតុងថ្មីស្រឡាងចំនួន៣ខ្សែប្រវែងជិត១គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ តបនឹងសេចក្តីត្រូវការចង់បានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំប៉ាក់ខ្លង និងឃុំពាមក្រសោប ទោះបីជាវិបត្តិជំងឺកូវីដ១៩ក៏ដោយ។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ថ្លែងឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញាថា គម្រោងអភិវឌ្ឍន៍ផ្លូវបេតុងដែលលេចចេញរូបរាងឡើងបម្រើជូនប្រជាពលរដ្ឋ អនុវត្តតាំងពីខែមិថុនាដល់ខែសីហា ទើបបញ្ចប់គម្រោងស្ថាបនា។

ផ្លូវបេតុងទី១ចេញពីចំណុចរង្វង់ព្រះបាទជ័យវរ្ម័នទី៧ក្បែរសាលាស្រុកទៅដល់មុខការិយាល័យដែនដីស្រុក។ ផ្លូវបេតុងទី២ ផ្តើមចេញពីផ្លូវជាតិលេខ៤៨ឆ្ពោះទៅកាន់មណ្ឌលសុខភាពនាងកុក និងផ្លូវបេតុងទី៣នៅភូមិពាមក្រសោប ឃុំពាមក្រសោប ប្រវែង២១៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា អះអាងថា ការទទួលបានផ្លូវបេតុងនៅពេលនេះ គឺឆ្លើយតបនឹងសេចក្តីត្រូវការចង់បានរបស់ប្រជាពលរដ្ឋរបស់លោកក្នុងវេទិកាសាធារណៈដើម្បីអាចធ្វើដំណើរ ឬដឹកជញ្ចូនកសិផលទៅមកកាន់តែងាយស្រួលមិនលំបាកដូចពេលមុនៗ បើធៀបនឹងផ្លូវមានសំបកមាន់ជាច្រើនដោយសារចរន្តទឹករដូវវស្សាហូរច្រោះបាក់។

មិនចំពោះតែឃុំប៉ាក់ខ្លង ឃុំពាមក្រសោបទេដែលទទួលបានផ្លូវបេតុងបែបនេះ រដ្ឋបាលស្រុកមណ្ឌលសីមា ក៏ប្រឹងប្រែងកៀងគរជំនួយថវិកាពីសប្បុរសជន កញ្ចប់ថវិកាប្រើប្រាស់របស់ស្រុកផ្ទាល់ខ្លួនផង និងគម្រោងខេត្តផងនោះ។ មូលដ្ឋានឃុំផ្សេងៗដែលនៅក្រោមការគ្រប់គ្រងរបស់ស្រុក ក៏នឹងពិនិត្យស្រាវជ្រាវដាក់គម្រោងអភិវឌ្ឍន៍ដូចគ្នាផងដែរ៕
អត្ថបទ ៖ សិរីវឌ្ឍន



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


