ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ស្ថាបនាផ្លូវបេតុងឆ្អឹងដែកប្រវែងជាង៨០០ម៉ែត្រក្នុងសង្កាត់កន្ទោក
ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល បានស្ថាបនា ផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងឆ្លងកាត់ងាយស្រួលជាងមុន។

កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរខណ្ឌកំបូល ដឹកនាំដោយលោក ទ្រី ណារ៉េត អភិបាលរងខណ្ឌទទួលការងារសាធារណៈការ បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងអាជ្ញាធរសង្កាត់ ចុះពិនិត្យជាក់ស្តែងលើគម្រោងជួសជុល និងស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ នៅខាងក្រោយបុរីសែនមនោរម្យ រហូតដល់ភូមិកន្ទោកត្បូង ស្ថិតនៅភូមិកន្ទោកជើង និងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជាតំបន់មានប្រជាពលរដ្ឋរស់នៅច្រើន និងមានតម្រូវការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងចាំបាច់។


លោក ទ្រី ណារ៉េត បានបញ្ជាក់ថា គម្រោងផ្លូវនេះមានប្រវែងសរុប ៨១៤ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងកម្រាស់ ០,១៥ ម៉ែត្រ ដែលត្រូវបានសាងសង់ឡើងដោយគោលបំណងធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការលំបាកក្នុងរដូវវស្សា និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រចាំថ្ងៃ។
លោកបានបន្តថា គម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែកនេះ គឺជាគម្រោងមូលនិធិអភិវឌ្ឍន៍របស់រដ្ឋបាលខណ្ឌកំបូល ដែលបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។


អាជ្ញាធរខណ្ឌបានបញ្ជាក់ថា ការចុះពិនិត្យនេះមានគោលបំណងធានាឲ្យគម្រោងអនុវត្តតាមស្តង់ដារបច្ចេកទេស និងកាលវិភាគដែលបានកំណត់ ដើម្បីឲ្យគម្រោងបញ្ចប់បានដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖សំណាង


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


